ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ប្រយ័ត្នប្រយែង​! នេះជាសញ្ញាបង្ហាញថាអ្នកកំ​ពុងប្រឈមជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម

ចែករំលែកទីនេះ

ប្រយ័ត្នប្រយែង​! នេះជាសញ្ញាបង្ហាញថាអ្នកកំ​ពុងប្រឈមជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម
ប្រយ័ត្នប្រយែង​! នេះជាសញ្ញាបង្ហាញថាអ្នកកំ​ពុងប្រឈមជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម
Admin
30 ឧសភា 2024 02:04 ល្ងាច
មួយឆ្នាំមុន
| 724
ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដែលប្រជាជនយើងភាគច្រើននិយមហៅថាជំងឺលើសឈាម ២ប្រភេទនេះគឺគ្រោះថ្នាក់ខ្លាំងមែនដល់អាយុជីវិត។ ជំងឺ២នេះគឺងាយនឹងកើតឡើងខ្លាំងបំផុត តែពិបាកព្យាបាលឱ្យជាបើសិនអ្នកបណ្ដោយខ្លួនឱ្យកើត។ ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី២បើសិនកើតហើយ ត្រូវរស់នៅជាមួយជំងឺនេះពេញមួយជីវិត។ បើសិនអ្នកព្យាបាលមិនបានត្រឹមត្រូវទៀត គឺអាចស្លាប់បានព្រោះទឹកនោមផ្អែមនឹងនាំជំងឺជាច្រើនទៀតចូលមក ដូចជាខ្សោយតម្រងនោម ខូចភ្នែក បំបៅជាដើម។


ជាមួយគ្នានេះដែរ​ក្រុមការងារយើងនឹងធ្វើការលើកយករោគសញ្ញាបង្ហាញថាអ្នកអាចប្រឈមនឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺលើសឈាម ដែលអ្នកត្រូវតែប្រយ័ត្ន ។


រោគសញ្ញជំងឺលើសសម្ពាធឈាម៖

  • ឈឺក្បាលធ្ងន់ធ្ងរ ឈឺ​ទ្រូង វិលមុខ

  • ពិបាកដកដង្ហើម ចង្អោរ ក្អួត

  • ការមើលដោយភ្នែករបស់អ្នកព្រិលៗ​ 

  • ការថប់បារម្ភ ភាពច្របូកច្របល់

  • ឈាមច្រមុះ

  • ចង្វាក់បេះដូងមិនធម្មតា។


រោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទទី២៖

១. នោមញឹកញាប់ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់តម្រងនោមព្យាយាមយកជាតិស្ករដែលលើសចេញដោយច្រោះវាចេញពីឈាម ខណៈច្រោះរួច វាមិនរក្សាទុកទេ វាបញ្ចេញសារធាតុទាំងនោះតាមរយៈទឹកនោម​។ នេះអាចនាំឱ្យមនុស្សម្នាក់ត្រូវការបត់ជើងតូចញឹកញាប់ជាពិសេសនៅពេលយប់តែម្ដង។


២. ស្រេកទឹកញឹកញាប់ ការនោមញឹកញាប់ដែលចាំបាច់ដើម្បីយកជាតិស្ករលើសពីក្នុងឈាមអាចបណ្តាលឱ្យរាងកាយទ្រុឌទ្រោមដោយសារបាត់បង់ជាតិទឹកច្រើន ។ ​បញ្ហានេះយូរ ៗ ទៅអាចបណ្តាលឱ្យខ្វះជាតិទឹកនិងនាំឱ្យមានអារម្មណ៍ស្រេកទឹកច្រើនជាងធម្មតា។


៣. មានអារម្មណ៍ឃ្លានជានិច្ច 

អ្នកដែលមានរោគសញ្ញាជំងឺទឹកនោមផ្អែមភាគច្រើន តែងមិនមានថាមពលគ្រប់គ្រាន់ពីអាហារដែលពួកគេញ៉ាំឡើយ។ ដោយសារប្រព័ន្ធរំលាយអាហារបំបែកអាហារទៅជាស្ករធម្មតាហៅថាគ្លុយកូសដែលរាងកាយប្រើជាថាមពល។ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមបរិមាណស្ករគ្លុយកូសមិនគ្រប់គ្រាន់នឹងផ្លាស់ប្តូរពីចរន្តឈាមទៅក្នុងកោសិកានៃរាងកាយទេ។


៤.ស្នាមរបួសជាសះស្បើយយឺត កម្រិតជាតិស្ករខ្ពស់នៅក្នុងឈាមអាចធ្វើឱ្យខូចខាតដល់សសៃប្រសាទនិងសសៃឈាម

ដែលធ្វើឱ្យប៉ះពាល់ដល់ចរន្តឈាម។ ជាលទ្ធផលការមុតនិងស្នាមរបួសតូចៗអាចត្រូវការពេលច្រើនសប្តាហ៍ឬច្រើនខែដើម្បីជាសះស្បើយ។ ការព្យាបាលមុខរបួសយឺតក៏បង្កើនហានិភ័យនៃការឆ្លងមេរោគផងដែរ។


ជាចុងក្រោយបើសិនអ្នកមានអាការះដូចខាងលើ កុំគិតតែឯង គួរប្រញាប់ទៅជួបពេទ្យជំនាញឱ្យបានលឿន ដើម្បីទទួលបានការពិនិត្យត្រឹមត្រូវ ដើម្បីដឹងលទ្ធផលពិត ។ បើមិនកើតជំងឺនេះក៏ល្អ តែបើកើតក៏យើងអាចដឹងទាន់ពេលនឹងព្យាបាលបានទាន់ពេលគ្រោះថ្នាក់ទាប។


អត្ថបទពាក់ព័ន្ធ

ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ផ្លែចេកមានផ្ទុកនូវអាហារូបត្ថម្ភយ៉ាងច្រើន ដែលអាចជួយដល់សុខភាពលោកអ្នកបានយ៉ាងល្អ។

ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ក្នុងរដូវភ្លៀង បញ្ហាសុខភាពងាយនឹងកើតឡើងណាស់ ជាពិសេសជំងឺឆ្លង ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងនោះ។

តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ? បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គា​ស រួម​ទាំង​អាហារ​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ដូច​ជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុង​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​។​ ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​បង្ក​អោយ​គេង​មិន​លក់ ៖

ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ប្រសិនជាអ្នកអាចធ្វើរឿងទាំងឡាយខាងក្រោមនេះក្រោយអាហារពេលព្រឹកចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។

អត្ថប្រយោជន៍នៃដំឡូងមី
អត្ថប្រយោជន៍នៃដំឡូងមី
ដំឡូងមី (Manihot esculenta) ដែលត្រូវបានគេស្គាល់ជាទូទៅថាជា យូកា គឺជាបន្លែឫសដែលត្រូវបានគេប្រើជាប្រភពអាហារដ៏សំខាន់នៅក្នុងតំបន់ជាច្រើននៃពិភពលោក រួមទាំងអាហ្រ្វិក និងការាបៀន។ ដើមដំឡូងមីមានភាពធន់នឹងគ្រោះរាំងស្ងួត សត្វល្អិត និងជំងឺ ដែលធ្វើឱ្យវាក្លាយជាប្រភពកាបូអ៊ីដ្រាត និងថាមពលដ៏ពេញនិយមនៅក្នុងតំបន់ត្រូពិច និងស្ងួត។ ដំឡូងមីមានកាឡូរីខ្ពស់ និងកាបូអ៊ីដ្រាត ហើយផ្តល់សារធាតុចិញ្ចឹមសំខាន់ៗជាច្រើន រួមទាំងវីតាមីន C និងប៉ូតាស្យូម។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវប្រុងប្រយ័ត្ននៅពេលរៀបចំដំឡូងមី ព្រោះឫសឆៅមានផ្ទុកសារធាតុពុលដែលអាចប៉ះពាល់ដល់សុខភាព។

ព្រឹកឡើងបើមានសញ្ញាទាំងនេះ ថ្លើមអ្នកកំពុងតែសុំជំនួយហើយ
ព្រឹកឡើងបើមានសញ្ញាទាំងនេះ ថ្លើមអ្នកកំពុងតែសុំជំនួយហើយ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញា ដែលបង្ហាញថាថ្លើមអ្នកកំពុងតែជួបនឹងបញ្ហា។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia