ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង

ចែករំលែកទីនេះ

ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
Admin
14 មិថុនា 2024 11:31 ព្រឹក
មួយឆ្នាំមុន
| 501
ប្រសិនជាអ្នកអាចធ្វើរឿងទាំងឡាយខាងក្រោមនេះក្រោយអាហារពេលព្រឹកចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។


១.​ក្រោយពេលដែលអ្នកពិសារអាហារពេលព្រឹករួចកន្លះម៉ោង អ្នកអាចញ៉ាំផ្លែឈើបាន។ ផ្លែឈើនោះយកល្អអ្នកគួរតែបរិភោគគីវី ឬស្ត្រប៊ឺរី ព្រោះវាសម្បូរទៅដោយវីតាមីនគ្រប់ប្រភេទ។ ដូចនេះ វានឹងធ្វើឲ្យខួរក្បាលអ្នកជ្រះស្រលះ ដោយធ្វើឲ្យអ្នកអាចបំពេញកិច្ចការបានយ៉ាងល្អពេញមួយថ្ងៃ។


២.ក្រោយពេលដែលអ្នកញ៉ាំអាហារពេលព្រឹករួចចំនួន២០នាទី អ្នកអាចម៉ាស្សាជង្គង់របស់អ្នកបាន។ វានឹងធ្វើឲ្យក្រពះអ្នកដំណើរការបានយ៉ាងល្អ។


៣.ក្រោយពេលនាក់ពិសារអាហារពេលព្រឹករួច អ្នកមិនគួរហាត់ប្រាណភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អ។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យអ្នកឈឺពោះ ហើយប៉ះពាល់ដល់សរសៃឈាមរបស់អ្នកផងដែរ។



ប្រភេព ៖ health.com.kh


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
ដូងគឺជាផ្លែឈើដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសយើង។ លក្ខណៈពិសេសលេចធ្លោនៃរុក្ខជាតិដូងនោះគឺ គ្រប់ផ្នែកអាចយកមកប្រើការជាប្រយោជន៍បានទាំងអស់ មិនថាធ្វើជាអាហារ បង្អែម ចង្អាប បំប៉នសុខភាពនិងព្យាបាលជំងឺផ្សេងៗ រួមទៅដល់ការផលិតជាប្រេងដូង ខ្ទិះដូង ស្ករ រួមទាំងកែច្នៃជាវត្ថុប្រើប្រាស់ក្នុងគេហដ្ឋានបានច្រើនរាប់មិនអស់ទៀត។

អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ទឹកឃ្មុំ
អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ទឹកឃ្មុំ
ទឹកឃ្មុំ​គឺជា​ជម្រើស​ធម្មជាតិ និង​មានអត្ថប្រយោជន៍សម្រាប់​សុខភាព​ជាច្រើន​យ៉ាង។ ភ័ស្តុតាងមួយចំនួនបានបង្ហាញថាទឹកឃ្មុំជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែម និងជួយដល់ពោះវៀនអោយមានសុខភាពល្អ។ ការស្រាវជ្រាវផ្សេងទៀតបានរកឃើញថាទឹកឃ្មុំអាចជាជម្រើសដ៏ល្អសម្រាប់ថ្នាំអង់ទីប៊ីយោទិច។ ទឹកឃ្មុំ​បាន​មក​ពី​ទឹកដម ដែល​ផ្កា​បង្កើត​ដើម្បី​ទាក់ទាញ​ឃ្មុំ​ឱ្យ​មក​រក​ពួកវា។ សត្វឃ្មុំបឺតទឹកដមពីផ្កា ហើយទុកវានៅក្នុងពោះ។ ក្រោយមក ឃ្មុំនឹងបញ្ជូនទឹកដមទៅឃ្មុំផ្សេងទៀតតាមមាត់របស់ពួកគេ។ នៅពេលដែលឃ្មុំឆ្លងកាត់ទឹកដម សារធាតុស្ករប្រែទៅជាទឹកឃ្មុំ។ បន្ទាប់មក ឃ្មុំរក្សាទុកផលិតផលចុងក្រោយនៅក្នុងកោសិកា Honeycomb ។ សូមអានបន្ត ដើម្បីស្វែងយល់អំពីថាមពលការពារសុខភាពរបស់ទឹកឃ្មុំ របៀបទិញពូជល្អបំផុត និងវិធីបន្ថែមជាតិផ្អែមទៅក្នុងអាហារ អាហារសម្រន់ និងភេសជ្ជៈ។

ផ្លែឪឡឹកមានសមត្ថភាពខ្ពស់ជួយដោះស្រាយបញ្ហាសុខភាពលោកអ្នក
ផ្លែឪឡឹកមានសមត្ថភាពខ្ពស់ជួយដោះស្រាយបញ្ហាសុខភាពលោកអ្នក
ផ្លែឪឡឹក សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗសម្រាប់រាងកាយ ជួយអោយលោកអ្នកមានសុខភាពល្អ ចៀសផុតពីជំងឺផ្សេងៗ។

ចង់ឲ្យក្រលៀនមានសុខភាពល្អ គួរតែធ្វើរឿង២នេះឲ្យបានច្រើន
ចង់ឲ្យក្រលៀនមានសុខភាពល្អ គួរតែធ្វើរឿង២នេះឲ្យបានច្រើន
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង២ដែលអាចជួយក្រលៀនអ្នកឲ្យមានសុខភាពល្អ។

រលាកក្រពះ ពោះវៀន
រលាកក្រពះ ពោះវៀន
រលាកក្រពះ ពោះវៀន គឺជាការបង្ករោគនៅប្រព័ន្ធរំលាយអាហារដែលបណ្តាលអោយមានការរលាកនៅស្រទាប់ខាងក្នុងរបស់ក្រពះ និងពោះវៀន។

ជំងឺខ្សោយបេះដូង មានរោគសញ្ញាអ្វីខ្លះ?
ជំងឺខ្សោយបេះដូង មានរោគសញ្ញាអ្វីខ្លះ?
ជំងឺ​ខ្សោយ​បេះដូង​ កើត​ឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម​ដែល​មាន​​ផ្ទុក​​អុកស៊ីសែន​ និង​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​​​ចែកចាយ​​ពាសពេញ​រាងកាយ។ ​ជា​ធម្មតា ជំងឺ​នេះ​​បណ្ដាល​មក​ពី​ជំងឺ​បេះដូង និង​ជំងឺសរសៃ​ឈាមបេះដូង​ផ្សេង​ទៀត ដែល​​យើង​តែង​ជួបប្រទះ​នៅ​ពេល​​មាន​វ័យ​កាន់​តែ​ច្រើន។ ចំពោះ​បុរស​ ១៤% និង​ស្ត្រី​ ១៣%​ ដែល​មាន​វ័យ​​លើស​ពី​៨០​ឆ្នាំ ​បាន​កើត​ជំងឺ​ខ្សោយ​បេះដូង​នេះ​​​។ ជំងឺ​ខ្សោយ​បេះដូង​មាន​២​ប្រភេទ ​គឺ​បេះដូងខ្សោយក្នុងការច្របាច់ឈាម (Systolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​ច្របាច់ឈាម និងបេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ (Diastolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​រលា។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia