ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ជំងឺខ្សោយបេះដូង មានរោគសញ្ញាអ្វីខ្លះ?

ចែករំលែកទីនេះ

ជំងឺខ្សោយបេះដូង មានរោគសញ្ញាអ្វីខ្លះ?
ជំងឺខ្សោយបេះដូង មានរោគសញ្ញាអ្វីខ្លះ?
Admin
08 កក្កដា 2024 11:54 ព្រឹក
11 ខែមុន
| 361
ជំងឺ​ខ្សោយ​បេះដូង​ កើត​ឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម​ដែល​មាន​​ផ្ទុក​​អុកស៊ីសែន​ និង​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​​​ចែកចាយ​​ពាសពេញ​រាងកាយ។ ​ជា​ធម្មតា ជំងឺ​នេះ​​បណ្ដាល​មក​ពី​ជំងឺ​បេះដូង និង​ជំងឺសរសៃ​ឈាមបេះដូង​ផ្សេង​ទៀត ដែល​​យើង​តែង​ជួបប្រទះ​នៅ​ពេល​​មាន​វ័យ​កាន់​តែ​ច្រើន។ ចំពោះ​បុរស​ ១៤% និង​ស្ត្រី​ ១៣%​ ដែល​មាន​វ័យ​​លើស​ពី​៨០​ឆ្នាំ ​បាន​កើត​ជំងឺ​ខ្សោយ​បេះដូង​នេះ​​​។ ជំងឺ​ខ្សោយ​បេះដូង​មាន​២​ប្រភេទ ​គឺ​បេះដូងខ្សោយក្នុងការច្របាច់ឈាម (Systolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​ច្របាច់ឈាម និងបេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ (Diastolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​រលា។


រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​ខ្សោយ​បេះដូង

រោគសញ្ញា​នៃ​ជំងឺ​ខ្សោយ​បេះដូង​ អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា​អាស្រ័យ​លើ​ប្រភេទ​ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។ ជំងឺ​ខ្សោយ​បេះដូង​ស្រួចស្រាល់​​កើត​ឡើង​ភ្លាម​ៗ និង​អាច​បណ្តាល​មក​ពី​បញ្ហា​គាំង​បេះដូង។ រោគសញ្ញា​រួម​មាន​៖


- អស់​កម្លាំង​ខ្លាំង​

- ពិបាក​ដកដង្ហើម​ នៅ​ពេល​បញ្ចេញ​សកម្មភាព​តិចតួច​ ឬ​នៅ​ពេល​​ដែល​យើង​សម្រាក

- ហើម​ជើង ប្រអប់​ជើង ក​ជើង

- មានសម្ពាធក្នុងទ្រូង ឬ​មិន​ស្រួល​ទ្រូង

- ថប់​បារម្ភ​ភ្លាម​ៗ ឬ​វង្វេងវង្វាន់​

- ក្អក

- វិល​មុខ


រោគសញ្ញា​ដទៃ​ទៀត​នៃ​ជំងឺ​ខ្សោយ​បេះដូង

- ពិបាក​ផ្ចង់​អារម្មណ៍

- បាត់បង់​ការ​ចងចាំ

- ពិបាក​គេង​

- គ្មាន​កម្លាំង​កំហែង

- ឡើង​ទម្ងន់

- ចង្វាក់​បេះដូង​លោត​ញាប់​ ឬ​មិន​ទៀង​។


ប្រភេទ ៖ https://hellokrupet.com



អត្ថបទពាក់ព័ន្ធ

ដឹងទេថារាល់ថ្ងៃថ្លើមរបស់អ្នកមានតួនាទីអ្វីខ្លះ?
ដឹងទេថារាល់ថ្ងៃថ្លើមរបស់អ្នកមានតួនាទីអ្វីខ្លះ?
ថ្លើមប្រៀបដូចរោងចក្រដ៏ធំមួយនៅក្នុងខ្លួនយើងវាជាមណ្ឌល ត្រួតពិនិត្យ, ជាកន្លែងប្រមូលផ្តុំកាកសំនល់, ជាប្រពន្ធ័ចម្រោះ មាននយ័ថាមានតួនាទីច្រើនក្នុងថ្លើមតែ១នៃមនុស្សម្នាក់ៗ។ ថ្លើមយើងច្រោះឈាម១លីត្រកន្លះក្នុងមួយនាទី ។ វាបំលែងសារធាតុអាម៉ូញ៉ាក់(Ammonia) ដែលជាសារធាតុពុលបានមកពីចំណីអាហារជាតិសាច់(Protein) និងណាយត្រូជែន(Nitrogen)អោយទៅជាយូរៀល(Urea)ដើម្បីខ្លួនយើងអាចបញ្ចេញតាមទឹកនោមមកក្រៅបាន ។ ថ្លើមយើងធ្វើសំយោគ(Metabolize)ថ្នាំពេទ្យនិងស្រា ហើយវាក៏ជម្រះចោលនូវពួកបាក់តេរីអាក្រក់និងសារធាតុសំនល់រលួយផ្សេងៗពីចរន្តឈាមរត់ផងដែរ។

ឆ្អឹងស្ពោត- Osteopenia
ឆ្អឹងស្ពោត- Osteopenia
ឆ្អឹងស្ពោតគឺជាការថយនូវកំហាប់ឆ្អឹង ឬឆ្អឹងចាប់ផ្តើមខ្សោយហើយឆ្អឹងក៏ចាប់ផ្តើមស្តើងឬងាយស្រួយ។នៅពេលដែលឆ្អឹងចាប់ផ្តើមស្តើងទៅៗពីមួយថ្ងៃទៅមួយថ្ងៃនោះវានឹងងាយវិវត្តន៍ទៅជាបញ្ហាពុកឆ្អឹង។ភាគច្រើនទាក់ទងនឹងបញ្ហាកង្វះជាតិកាល់ស្យូមក្នុងឆ្អឹងនិងមូលហេតុផ្សេងៗទៀត។

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ជំងឺក្រិនថ្លើម គឺជាដំណើរវិវត្តន៍នៃកោសិកាថ្លើមដែលត្រូវបានបំផ្លាញអោយខូចខាត ហើយជំនួសមកវិញដោយកោសិកាក្រិនរឹង និង មានស្នាមសន្លាក។

អត្ថប្រយោជន៍នៃផ្កាខាត់ណាខៀវ
អត្ថប្រយោជន៍នៃផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀជាអាហារមួយក្នុងចំណោមអាហារកំពូលៗដែលនឹកឃើញនៅពេលអ្នកគិតអំពីការញ៉ាំដែលមានសុខភាពល្អ។ អ្នកប្រហែលជាមិនដឹងទេថា បន្លែប្រភេទនេះមានប្រយោជន៍ប៉ុណ្ណាសម្រាប់សុខភាពរបស់អ្នក ព្រោះវាអាចរក្សាជាតិទឹក ជំនួយខួរក្បាល និងអ្វីៗជាច្រើនទៀត។

រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
ក្នុងអំឡុងពេលរដូវកាលទឹកជំនន់ សូមអាណាព្យាបាលទាំងអស់មេត្តាយកចិត្តទុកដាក់ គិតដល់សុខភាពបុត្រធីតារបស់លោកអ្នក អំពីបញ្ហាជំងឺគ្រុនឈាម ដែលជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ចម្លងតាមរយៈការខាំរបស់ មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេង​អាយុ​តិចជាង ១០ ឆ្នាំ​ ។

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ពិសារបាយដែលអាចធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia