ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

តើអ្វីទៅជា ជំងឺក្រិនថ្លើម?

ចែករំលែកទីនេះ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
តើអ្វីទៅជា ជំងឺក្រិនថ្លើម?
Admin
01 សីហា 2024 12:50 ល្ងាច
10 ខែមុន
| 480
ជំងឺក្រិនថ្លើម គឺជាដំណើរវិវត្តន៍នៃកោសិកាថ្លើមដែលត្រូវបានបំផ្លាញអោយខូចខាត ហើយជំនួសមកវិញដោយកោសិកាក្រិនរឹង និង មានស្នាមសន្លាក។


កោសិកាថ្លើមដែលក្រិនរឹងនិងមានស្នាមសន្លាកវាបង្ករអោយលំហូរឈាមពិបាកឆ្លងកាត់ថ្លើមហើយខ្សោយ ពេលដែលលំហូរឈាមឆ្លងកាត់ថ្លើមខ្យោយវារិតតែបង្កបញ្ហាអោយកោសិកាថ្លើមបន្តរខូចខាតឬងាប់ និង បាត់បង់មុខងារកាត់តែធ្ងន់ធ្ងរ។


ជំងឺក្រិនថ្លើមចែកចេញជា ២ដំណាក់កាលដូចខាងក្រោម៖

  • ជំងឺក្រិនថ្លើមដំណាក់កាលស្រាល ឬ ជាភាសាអង់គ្លេសហៅថា Compensated cirrhosis: គឺជាកោសិកាថ្លើមដែលបានខូចខាតប៉ុន្តែអាចនៅបំពេញមុខងារបានភាគច្រើន និង មិនទាន់មានរោគសញ្ញាអ្វីស្តែងចេញអោយដឹងនោះទេ។


  • ជំងឺក្រិនថ្លើមដំណាក់កាលធ្ងន់ ឬ ជាភាសាអង់គ្លេសហៅថា Decompensated cirrhosis: គឺជាកោសិកាថ្លើមខូចខាតទាំងស្រុងមិនអាចបំពេញមុខងារបានទេឬ អាចនិយាយបានថា ក្រិនថ្លើមដំណាក់កាលចុងក្រោយដែលបង្ករអោយមានផលវិបាកជាច្រើនស្តែងចេញមកជាមួយដូចជា៖ កើនសម្ពាធនៅក្នុងសសៃវ៉ែន( សសៃឈាមខ្មៅសម្រាប់នាំឈាមចូលទៅក្នុងថ្លើម ) បណ្តាលអោយហើមប៉ោងនិងអាចបែកសសៃឈាមនៅបំពង់អាហារ នៅក្នុងក្រពះ,  ហូរឈាមផ្នែកក្នុងពោះ និង កើតទាចទឹក(ការប្រមូលផ្តុំទឹកដក់នៅក្នុងស្រោមពោះ ឬ ជាភាសាអង់គ្លេសហៅថា ASCITES ) និងមានផលវិបាកធ្ងន់ជាច្រើនទៀតដូចជា កើនឡើងជាតិពុលច្រើនបុកទៅខួរក្បាលនាំអោយប្រកាច់ ឬ ស្ថានភាពខួរក្បាលមិនល្អ ជាដើម។


ព្យាបាល ៖

ការពិនិត្យព្យាបាលអោយទាន់ពេលវេលាវាគឺមានសារៈសំខាន់បំផុតក្នុងការជួយមិនអោយជំងឺវិវត្តន៍ធ្ងន់ធ្ងរ ។ ការព្យាបាលក្រិនថ្លើមដំណាក់កាលស្រាលអោយបានត្រឹមត្រូវគឺយើងអាចជួយសង្រ្គោះកោសិកាថ្លើម និង មុខងារថ្លើមបានល្អជាងការវិវត្តន៍ទៅជាក្រិនថ្លើមដំណាក់កាលចុងក្រោយដែលអ្វីៗនិងត្រូវហួសពេល មានតែការប្តូរថ្លើមតែមួយមុខប៉ុន្នោះដែលអាចជួយអ្នកជំងឺបាន៕


ប្រភព​​ ៖​ https://sokhakrom.com


អត្ថបទពាក់ព័ន្ធ

រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
តម្រងនោម​គឺជា​សរីរាង្គ​ដែល​សំខាន់​បំផុត​សម្រាប់​រាងកាយ​។ តម្រងនោម​ច្រោះ​ឈាម​យក​កាកសំណល់​និង​ជាតិពុល​ដើម្បី​បញ្ចេញ​មក​ក្រៅ ហើយ​ចាត់ចែង​ដំណើរការ​នៃ​សម្ពាធ​ឈាម​រត់​។ កាលណា​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​ទេ គេ​និយាយថា​”​តម្រងនោម​មាន​កង្វះ​សមត្ថភាព ឬ​តម្រងនោម​ខ្សោយ insuffisance rénale” ដែល​នឹង​ធ្វើឱ្យ​យើង​មាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​ជាច្រើន​។ ក៏ប៉ុន្តែ​រោគសញ្ញា​នៃ​តម្រងនោម​ខ្សោយ​នេះ​កម្រ​នឹង​លេច​ចេញ​មក​ណាស់ ព្រោះ​ជំងឺ​នេះ​វា​វិវត្ត​យឺតៗ ហើយ​វា​ច្រើន​តែ​ទាក់ទង​គ្នា​ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ភាព​ចាស់ជរា ផងដែរ​។

គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
ទំនាក់ទំនងរវាង រយៈពេលនៃការគេង​ទងទៅនឹងហានិភ័យនៃជំងឺលើសឈាម

រោគ​សញ្ញា​នៃ​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ
រោគ​សញ្ញា​នៃ​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ
អាលែកហ្ស៊ី​ច្រមុះ គឺជា​ការ​រលាក​ក្នុង​ច្រមុះ​បង្ក​ឡើង​ដោយ​សារធាតុ​បង្ក​អាលែកហ្ស៊ី ដែល​គេ​ហៅ​ថា​ អាលែកហ្សែន មាន​ដូច​ជា​លម្អង ធូលី ឬ​រោម​សត្វ​ជា​ដើម​។​ អាលែកហ្ស៊ី​នេះ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើងមាន​ប្រតិកម្ម​ និង​ចាត់​ទុក​សារធាតុ​ខាងក្រៅ​ទាំងនោះ​ដែល​ចូល​ក្នុង​ខ្លួន​ថា​ជា​ធាតុ​បង្ក​គ្រោះ​ថ្នាក់។ ជា​លទ្ធផល កោសិកា​នឹង​បញ្ចេញ​សារធាតុគីមី​ជា​ច្រើន ជា​ហេតុ​នាំ ឲ្យ​ស្រទាប់​ច្រមុះ​ខាង​ក្នុង​ឡើង​ហើម និង​ផលិតស្លេស​មក​ច្រើន​ដែរ​។

អត្ថប្រយោជន៍នៃផ្លែម្នាស់ ដែលយើងគួរដឹង
អត្ថប្រយោជន៍នៃផ្លែម្នាស់ ដែលយើងគួរដឹង
ម្នាស់ គឺជាផ្លែឈើត្រូពិចដែលគេស្គាល់ថាមានរសជាតិផ្អែមប្លែក និងសម្បូរសារធាតុចិញ្ចឹម។ វា​ជា​ផ្លែឈើ​ចម្រុះ​ដែល​អាច​ទទួលទាន​បានទាំង​ស្រស់ កក ដុត ឬ​ ជា​គ្រឿង​ផ្សំ​សម្បូរ​សារធាតុចិញ្ចឹម​ក្នុង​រូបមន្ត​ដែលត្រូវការ​ជាច្រើន។ ម្នាស់គឺជាប្រភពដ៏ល្អនៃវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការស្រាវជ្រាវបានបញ្ជាក់ពីអត្ថប្រយោជន៍សុខភាពយ៉ាងទូលំទូលាយទាំងនេះ ដោយបង្ហាញពីសកម្មភាពប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្មរបស់ម្នាស់ និងតួនាទីរបស់វាក្នុងការរំលាយអាហារ និងភាពស៊ាំ។

អត្ថប្រយោជន៍នៃដំឡូងមី
អត្ថប្រយោជន៍នៃដំឡូងមី
ដំឡូងមី (Manihot esculenta) ដែលត្រូវបានគេស្គាល់ជាទូទៅថាជា យូកា គឺជាបន្លែឫសដែលត្រូវបានគេប្រើជាប្រភពអាហារដ៏សំខាន់នៅក្នុងតំបន់ជាច្រើននៃពិភពលោក រួមទាំងអាហ្រ្វិក និងការាបៀន។ ដើមដំឡូងមីមានភាពធន់នឹងគ្រោះរាំងស្ងួត សត្វល្អិត និងជំងឺ ដែលធ្វើឱ្យវាក្លាយជាប្រភពកាបូអ៊ីដ្រាត និងថាមពលដ៏ពេញនិយមនៅក្នុងតំបន់ត្រូពិច និងស្ងួត។ ដំឡូងមីមានកាឡូរីខ្ពស់ និងកាបូអ៊ីដ្រាត ហើយផ្តល់សារធាតុចិញ្ចឹមសំខាន់ៗជាច្រើន រួមទាំងវីតាមីន C និងប៉ូតាស្យូម។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវប្រុងប្រយ័ត្ននៅពេលរៀបចំដំឡូងមី ព្រោះឫសឆៅមានផ្ទុកសារធាតុពុលដែលអាចប៉ះពាល់ដល់សុខភាព។

តើជំងឺមហារីកសួត កម្រិតស្រាលមានរោគសញ្ញាបែបណា?
តើជំងឺមហារីកសួត កម្រិតស្រាលមានរោគសញ្ញាបែបណា?
អ្នក​ជំងឺ​សួត​ដំបូង​ដំបូង​ដំបូង​មិន​បង្ហាញ​រោគ​សញ្ញា​ថា​ជា​ជំងឺ​គ្រុន​ចាញ់​មិន​ទាន់​ដឹង​ពី​ដំណែង​នៃ​ក្រុម​ការងារ​ក៏​មិន​មាន​ដែរ។ អ្នកជំងឺតូចក៏បង្ហាញរោគសញ្ញានៅអាយុប៉ុន្មានឆ្នាំ ឬរោគសញ្ញានៃជំងឺសួត ទាក់ទងនឹងក្រុមមនុស្សមិនសូវយល់ដឹង។

sgd

អត្ថបទថ្មីៗ

ឆ្អឹងស្ពោត- Osteopenia