ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

តោះ! មកដឹងខ្លះៗ អំពីអាហារដែលមិនគួរញុាំមុនពេលចូលគេង

ចែករំលែកទីនេះ

តោះ! មកដឹងខ្លះៗ អំពីអាហារដែលមិនគួរញុាំមុនពេលចូលគេង
តោះ! មកដឹងខ្លះៗ អំពីអាហារដែលមិនគួរញុាំមុនពេលចូលគេង
Admin
15 មិថុនា 2024 03:59 ល្ងាច
11 ខែមុន
| 394
ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីអាហារ៣ប្រភេទដែលមិនគួរពិសាររមុនពេលចូលគេង។ តោះមកអានទាំងអស់គ្នា​៖


១.ថ្វីត្បិតតែទឹកល្អចំពោះសុខភាព ប៉ុន្តែការផឹកខុសពេលក៏អាចនាំគ្រោះថ្នាក់ដែរ។ នៅមុនពេលដែលអ្នកចូលគេង មិនគួរញ៉ាំទឹកច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកងើបឡើងមកបត់ជើងតូចច្រើនដង ដោយធ្វើឲ្យអ្នកពិបាកគេងលក់បានស្កប់ស្កល់ និងគ្រប់ម៉ោងខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកគ្មានអារម្មណ៍ក្នុងការបំពេញការងារផ្សេងៗឡើយ។


២.អ្នកមិនគួរបរិភោគអាហារដែលហិរ និងខ្លាញ់ច្រើនមុនចូលគេងទេ ព្រោះវាអាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកជួបនឹងបញ្ហា។ ជាហេតុដែលអាចធ្វើឲ្យអ្នកឈឺពោះ និងក្អួតជាដើមបើធ្ងន់ធ្ងរ។


៣.មុនពេលចូលគេង អ្នកមិនគួរញ៉ាំសាច់ និងគ្រឿងសមុទ្រច្រើនទេ ព្រោះវាអាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នករងសម្ពាធខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចឈឺពោះ ក្អួត និងពិបាកគេងលក់ស្រួល។


អត្ថបទពាក់ព័ន្ធ

ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
សូមកុំបណ្ដែតបណ្ដោយអោយសោះ ប្រសិនបើអ្នកគេង ភ្ញាក់ដឹងខ្លួននៅម៉ោង ១ ឬ ម៉ោង៣យប់ វាអាចជាសញ្ញាបញ្ជាក់ថា ថ្លើមរបស់លោកអ្នកកំពុងចុះខ្សោយ។

កត្ដា៤យ៉ាងអាចបង្កឲ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន
កត្ដា៤យ៉ាងអាចបង្កឲ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន
យើងធ្លាប់តែឮថា បញ្ហាគាំងបេះដូងអាចកើតមានតែចំពោះមនុស្សចាស់ចាប់ពីវ័យ ៦០ឆ្នាំឡើងទៅ ប៉ុន្ដែបច្ចុប្បន្ននេះការគាំងបេះដូង ក៏អាចកើតមានចំពោះមនុស្សវ័យក្រោម៤០ឆ្នាំបានដែរ។ លោកវេជ្ជបណ្ឌិត Luke Laffin ផ្នែកសុខភាព និង សរសៃឈាមបេះដូង នៃមន្ទីរព្យាបាល clevelandclinic មានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ ជំងឺគាំងបេះដូងក៏អាចកើតមានទៅលើមនុស្សវ័យចាប់ចន្លោះពី២០ឆ្នាំ ដល់៤០ឆ្នាំបានដែរ មិនចាំបាច់ទាល់តែចូលដល់វ័យចំណាស់នោះទេ ប៉ុន្ដែស្ថិតក្នុងភាគរយតិច។ ទាំងនេះគឺដោយសារតែការរស់នៅបានផ្លាស់ប្ដូរទម្លាប់ស្ទើរតែទាំងស្រុងទៅហើយ ទាំងការហូបចុក និង ការកាត់បន្ថយសកម្មភាពប្រចាំថ្ងៃ។ ជាក់ស្ដែងណាស់ ការរស់នៅដែលមានភាពសុខស្រួល រាងកាយមិនសូវមានសកម្មភាព ដូចជាការចំណាយពេលយូរម៉ោងអង្គុយធ្វើការមុខកុំព្យូទ័រ ការញ៉ាំអាហារកែច្នៃ អាហារមានជាតិខ្លាញ់ច្រើន ការផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត ការការជក់បារី និង ប្រើប្រាស់សារធាតុញៀន ទាំងនេះធ្វើប៉ះពាល់ដល់សុខភាពយើងខ្លាំងណាស់។

ដឹងទេថារាល់ថ្ងៃថ្លើមរបស់អ្នកមានតួនាទីអ្វីខ្លះ?
ដឹងទេថារាល់ថ្ងៃថ្លើមរបស់អ្នកមានតួនាទីអ្វីខ្លះ?
ថ្លើមប្រៀបដូចរោងចក្រដ៏ធំមួយនៅក្នុងខ្លួនយើងវាជាមណ្ឌល ត្រួតពិនិត្យ, ជាកន្លែងប្រមូលផ្តុំកាកសំនល់, ជាប្រពន្ធ័ចម្រោះ មាននយ័ថាមានតួនាទីច្រើនក្នុងថ្លើមតែ១នៃមនុស្សម្នាក់ៗ។ ថ្លើមយើងច្រោះឈាម១លីត្រកន្លះក្នុងមួយនាទី ។ វាបំលែងសារធាតុអាម៉ូញ៉ាក់(Ammonia) ដែលជាសារធាតុពុលបានមកពីចំណីអាហារជាតិសាច់(Protein) និងណាយត្រូជែន(Nitrogen)អោយទៅជាយូរៀល(Urea)ដើម្បីខ្លួនយើងអាចបញ្ចេញតាមទឹកនោមមកក្រៅបាន ។ ថ្លើមយើងធ្វើសំយោគ(Metabolize)ថ្នាំពេទ្យនិងស្រា ហើយវាក៏ជម្រះចោលនូវពួកបាក់តេរីអាក្រក់និងសារធាតុសំនល់រលួយផ្សេងៗពីចរន្តឈាមរត់ផងដែរ។

អត្ថប្រយោជន៍នៃដំឡូងមី
អត្ថប្រយោជន៍នៃដំឡូងមី
ដំឡូងមី (Manihot esculenta) ដែលត្រូវបានគេស្គាល់ជាទូទៅថាជា យូកា គឺជាបន្លែឫសដែលត្រូវបានគេប្រើជាប្រភពអាហារដ៏សំខាន់នៅក្នុងតំបន់ជាច្រើននៃពិភពលោក រួមទាំងអាហ្រ្វិក និងការាបៀន។ ដើមដំឡូងមីមានភាពធន់នឹងគ្រោះរាំងស្ងួត សត្វល្អិត និងជំងឺ ដែលធ្វើឱ្យវាក្លាយជាប្រភពកាបូអ៊ីដ្រាត និងថាមពលដ៏ពេញនិយមនៅក្នុងតំបន់ត្រូពិច និងស្ងួត។ ដំឡូងមីមានកាឡូរីខ្ពស់ និងកាបូអ៊ីដ្រាត ហើយផ្តល់សារធាតុចិញ្ចឹមសំខាន់ៗជាច្រើន រួមទាំងវីតាមីន C និងប៉ូតាស្យូម។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវប្រុងប្រយ័ត្ននៅពេលរៀបចំដំឡូងមី ព្រោះឫសឆៅមានផ្ទុកសារធាតុពុលដែលអាចប៉ះពាល់ដល់សុខភាព។

ការប្រើប្រាស់ស្មៅប្រមោយដំរីព្យាបាលជំងឺ
ការប្រើប្រាស់ស្មៅប្រមោយដំរីព្យាបាលជំងឺ
ពិតជាពូកែណាស់ ! ស្មៅប្រមោយដំរី អាចយកទៅធ្វើជាឱសថ ព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធិភាព។ បើទោះបីជាស្មៅប្រមោយដំរីមានអត្ថប្រយោជន៍ តែសូមលោកអ្នកប្រឹក្សាជាមួយអ្នកជំនាញផ្នែកឱសថបុរាណជាមុនសិន។

អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ២មុខដែលអ្នកជំងឺថ្លើមមិនគួរបរិភោគ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia