ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច

ចែករំលែកទីនេះ

សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
Admin
24 មិថុនា 2024 12:47 ល្ងាច
11 ខែមុន
| 339
បើតាមភាពជាក់ស្តែងមនុស្សមួយចំនួនចូលចិត្តធ្វើសកម្មភាពដែលមិនគួរច្រើនណាស់ ក្រោយពេលបាយរួច ដោយមិនដឹងថាវាអាចប៉ះពាល់ដល់សុខភាពប៉ុណ្ណាឡើយ។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីទម្លាប់មួយចំនួនដែលអ្នកគួរតែកែចេញ៖


១.​អ្នកមិនអាចងូតទឹកភ្លាមឡើយក្រោយពេលបាយរួច ព្រោះវាអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អដោយសារតែក្រពះ និងពោះវៀនអ្នកគ្មានឈាមហូរគ្រប់គ្រាន់មកផ្គត់ផ្គង់ដំណើរការទាំងមូល។


២.មានមនុស្សជាច្រើនក្រោយពេលដែលពិសារបាយច្រើនរួចតែងតែបន្ធូរខ្សែក្រវ៉ាត់នៅចង្កេះជានិច្ច ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកធ្វើបែបនេះយូរ ក្រពះអ្នកអាចនឹងយារធ្លាក់ដោយមិនដឹងខ្លួន។


៣.ក្រោយពេលដែលអ្នកញ៉ាំបាយរួច ឈាមភាគច្រើនដែលមានក្នុងខ្លួនអ្នកនឹងរត់ទៅក្រពះ ជាហេតុដែលធ្វើឲ្យខួរក្បាលអ្នកខ្វះឈាមបណ្តោះអាសន្ន នោះប្រសិនជាអ្នកបើកឡានភ្លាម វាអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់យ៉ាងងាយ ដូចនេះអ្នកគួរតែបើកឡានក្រោយពេលពិសារបាយមួយម៉ោងទើបមានសុវត្ថិភាព។


៤.ប្រសិនជាអ្នកចង់ច្រៀង អ្នកគួរតែច្រៀងមុនបាយ ព្រោះក្រោយពេលបាយរួច បើអ្នកច្រៀង វាអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការមិនល្អ ជាហេតុដែលធ្វើឲ្យក្រពះរំលាយអាហារមិនបានស្រួលឡើយ ដូចនេះអ្នកគួរតែច្រៀងមុនបាយ ឬក្រោយពេលពិសាររួចចំនួនមួយម៉ោង។


៥.អ្នកមិនអាចគេងភ្លាមបានឡើយក្រោយពេលពិសារបាយរួច ព្រោះវាអាចធ្វើឲ្យក្រពះរំលាយអាហារមិនបានល្អ ថែមទាំងអាចធ្វើឲ្យអ្នកមានអាការៈវិលមុខក្រោយពេលក្រោកពីគេង ដោយសារតែឈាមដើរមិនបានល្អ ដូចនេះអ្នកអាចគេងបានក្រោយពិសារបាយរួចចំនួនពី១៥ទៅ២០នាទី។


៦.ប្រសិនជាអ្នកញ៉ាំទឹកតែដែលក្រាស់ក្រោយពិសារបាយរួច វានឹងអាចធ្វើឲ្យអ្នកខ្វះឈាមបាន ដោយសារតែនៅពេលដែលអាហារប៉ះជាមួយនឹងសារធាតុដែលមានក្នុងតែ វានឹងបង្អាក់មិនឲ្យរាងកាយអ្នកស្រូបយកជាតិដែកឡើយ ដូចនេះយូរទៅវាអាចធ្វើឲ្យអ្នកមានជំងឺខ្វះឈាមបាន។


៧.មានមនុស្សមួយចំនួនចូលចិត្តពិសារផ្លែឈើក្រោយបាយខ្លាំងណាស់ ប៉ុន្តែតើអ្នកដឹងទេថាវាអាចប៉ះពាល់ដល់សុខភាពអ្នកបាន ដោយសារតែនៅពេលដែលវាចូលទៅក្នុងក្រពះអ្នក វានឹងមិនអាចរំលាយបានឡើយ ព្រោះអាហារដែលអ្នកពិសារចូលទៅមុនបានបង្អាក់មិនឲ្យវារំលាយ៕



អត្ថបទពាក់ព័ន្ធ

រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?
រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?
ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ស្ត្រី​ជាច្រើន​ជុំវិញ​ពិភពលោក​មួយ​ចំនួន​បាន​ជួប​ប្រទះ។ មក​ទល់​ពេល​នេះ​ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ហើយ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ក៏​នៅ​ព្រួយ​បារម្ភ​ពី​សុខភាព​ផ្នែក​សំខាន់​នោះ​ផង​ដែរ។

ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ក្នុងរដូវភ្លៀង បញ្ហាសុខភាពងាយនឹងកើតឡើងណាស់ ជាពិសេសជំងឺឆ្លង ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងនោះ។

សម្រក​ទម្ងន់​ផ្ដល់ប្រយោជន៍ ៤យ៉ាង ដល់​អ្នកជំងឺរលាក​សន្លាក់
សម្រក​ទម្ងន់​ផ្ដល់ប្រយោជន៍ ៤យ៉ាង ដល់​អ្នកជំងឺរលាក​សន្លាក់
យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ធាត់​ជ្រុល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ ដូចជា​គាំងបេះដូង​ គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្ បាល​ ឬ​ទឹក​នោម​ផ្អែម​ជាដើម​។​ ​ចំពោះ​អាការៈរលាក​សន្លាក់​វិញ​ ទម្ងន់​ខ្លួន​​របស់​យើង​​អាច​បង្ក​ជា​បញ្ហា​ និង​បន្ថែម​ភាព​ស្មុគស្មាញ​ជាច្រើន​ផង​ដែរ​ ពីព្រោះ​ទម្ងន់​ដែល​លើស​អាច​ដាក់​សម្ពាធ​ដល់​សន្លាក់​របស់​យើង​​ ក៏​ដូចជា​បន្ថែម​ការ​ឈឺ​ចាប់​​ថែម​ទៀត​ផង​។ ហេតុ​ដូច្នេះ​ហើយ​ ទើប​ការ​ថែទាំ​ទម្ងន់​ខ្លួន​​ឲ្យ​​បាន​ល្អ​ ​មាន​សារសំខាន់​​ណាស់​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ជំងឺ​រលាក​សន្លាក់​នេះ​។​យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​ វា​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​​ដល់​ជំងឺ​រលាក​សន្លាក់​ដូច​ខាងក្រោម។

អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
ស្វាយចន្ទី ជាប្រភេទដំណាំយកផ្លែនិងគ្រាប់ វាជាដំណាំសេដ្ឋកិច្ច ព្រោះផលិតផលនៃដំណាំនេះ មានតម្រូវការច្រើនណាស់។ គេយកវាធ្វើជាអាហារ ឱសថ ផលិតផលថែទាំសម្រស់ ថ្នាំបណ្តេញសត្វល្អិតជាដើម។ អ្វីដែលពិសេសជាងគេនោះ គឺគ្រាប់ស្វាយចន្ទី មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ពិសារបាយដែលអាចធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា

មហារីក​សុដន់​ មាន​រោគសញ្ញា​បែប​ណា​?
មហារីក​សុដន់​ មាន​រោគសញ្ញា​បែប​ណា​?
មហារីក​សុដន់​​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ និង​ច្រើន​តែ​កើត​លើ​ស្ត្រី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​។ ​ថ្វី​ត្បិត​តែ​មហារីក​សុដន់​ជា​ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ ប៉ុន្តែ​​គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​​​មូលហេតុ​បង្ក​នៅ​ឡើយ​។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia