តើជំងឺរលាកខួរក្បាល អាចមានរោគសញ្ញាអ្វីខ្លះ?


Admin
05 កក្កដា 2024 03:23 ល្ងាច
11 ខែមុន
|
438
ជំងឺរលាកខួរក្បាល កើតឡើងដោយសារការឆ្លងវីរុស បាក់តេរី ការប្រើប្រាស់ថ្នាំ ឬប្រព័ន្ធការពាររាងកាយដំណើរការខុសប្រក្រតី។ ដោយជំងឺនេះ គឺជាជំងឺកម្រនិងជារឿយៗអាចនឹងមានលក្ខណៈធ្ងន់ធ្ងរដែលត្រូវការការព្យាបាលឲ្យបានពេលវេលា។
ជំងឺរលាកខួរក្បាល អាចបណ្ដាលឲ្យ ក្ដៅខ្លួន ឈឺក្បាល និងឈឺកញ្ចឹងក។ ជំងឺនេះក៏អាចប៉ះពាល់ដល់មុខងារខួរក្បាល ដែលជាហេតុនាំឱ្យមានការ ភ័ន្តភាំង និងការផ្លាស់ប្ដូរអាកប្បកិរិយា។ ក្នុងករណីខ្លះរោគសញ្ញារលាកខួរក្បាលអាចធ្វើឲ្យមានការភ្លេចភ្លាំងរយៈពេលយូរបន្ទាប់ពីជាពីជំងឺ។
អ្នកដែលមានជំងឺនេះអាចមាន រោគសញ្ញារាងកាយនិងសរសៃប្រសាទ ៖
រោគសញ្ញារាងកាយអាចមាន៖
គ្រុន
ឈឺក្បាល
ឈឺសន្លាក់
ខ្សោយសាច់ដុំ
ចង្អោរ
រឹងក
រោគសញ្ញានៃជំងឺរលាកខួរក្បាលលើប្រព័ន្ធប្រសាទអាចមាន៖
ការផ្លាស់ប្ដូរឥរិយាបថ
វង្វេងវង្វាន់
ពិបាកក្នុងការនិយាយ ឬផ្លាស់ទី
សន្លប់
បញ្ហានៃការចងចាំ
ប្រកាច់
ចាញ់ពន្លឺ
ប្រភព ៖ https://hellokrupet.com/
អត្ថបទពាក់ព័ន្ធ

រោគសញ្ញាទាំងនេះ អាចនាំអោយមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរហើយ
ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ Unipolar ឬ Major depressive disorder សំដៅលើបញ្ហាផ្លូវអារម្មណ៍ មានពិបាកចិត្តជាប់រហូត បាត់បង់ចំណង់ចំណូលចិត្តជាដើម។ បាក់ទឹកចិត្តធ្ងន់ធ្ងរ Unipolar មិនអាចបែងចែកដាច់ថាខុសគ្នា រវាងជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវអារម្មណ៍ ផ្សេងគ្នាបានទេ ដែលគេសំដៅលើដំណាក់កាលអារម្មណ៍ទៅលើទំនាក់ទំនងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរចំនួន ២ មានបាក់ទឹកចិត្ត និងឡប់សតិ។ មួយវិញទៀត ជំងឺបាក់ទឹកចិត្ត Unipolar មានតែសញ្ញាធ្លាក់ចុះផ្លូវអារម្មណ៍ ឬក៏សញ្ញាអារម្មណ៍អវិជ្ជមានប៉ុណ្ណោះ។

ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង
និយាយដល់រឿងឈឺសន្លាក់ គ្នាយើងច្បាស់ជាគិតដល់ប៉ាម៉ាក់ អ៊ំៗចាស់ៗមិនខាន ប៉ុន្តែជំងឺនេះ ទោះយើងកំពុងស្ថិតនៅវ័យក្មេង ក៏អាចកត់បានដែរ ពិសេសគ្នាយើងមានទម្លាប់រស់នៅមិនល្អមួយចំនួន។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលើកឡើង ទម្លាប់មិនល្អនាំឲ្យយើងឈឺសន្លាក់ទាំងវ័យក្មេងបាន។

អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់រមៀត
រមៀតគឺជាគ្រឿងទេសដែលមានពណ៌រស់រវើកដែលប្រើជាប្រពៃណីនៅក្នុងម្ហូបឥណ្ឌា។ គ្រឿងទេសដែលជួនកាលត្រូវបានគេហៅថា saffron ឥណ្ឌា លូតលាស់តាមធម្មជាតិនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានប្រើប្រាស់ជាឱសថអស់ជាច្រើនសតវត្សមកហើយ។ "ការអះអាងពីភាពល្បីល្បាញ" របស់រមៀត គឺថាវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលហៅថា curcumin ។
រមៀតមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្ម។ សមាសធាតុនេះអាចកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺបេះដូង និងជំងឺមហារីក។
គ្រឿងទេស និងថ្នាំបំប៉នរមៀតត្រូវបានផលិតចេញពីឫស នៃរុក្ខជាតិដែលកិនពីលើ។ សូមអានបន្តដើម្បីស្វែងយល់អំពីរមៀត រួមទាំងអត្ថប្រយោជន៍សុខភាពដែលអាចកើតមានច្រើនទៀត។

សញ្ញាទាំងនេះជាអាការៈជំងឺរលាកខ្នែងពោះវៀន ដែលអ្នកត្រូវប្រុងប្រយ័ត្ន
ការឈឺចាប់ក្នុងពោះពិតជារឿងមួយគួរឲ្យសាំចិត្តខ្លាំងណាស់ ហើយបើសិនជាវាកើតឡើងដោយមិនដឹងច្បាស់ថាកន្លែងណានោះ អ្នកប្រហែលជាបារម្ភក្រែងកើតជំងឺរលាកខ្នែងពោះវៀនទៀតផង។ ដូច្នេះដើម្បីដឹងអំពីវាកាន់តែច្បាស់ យកល្អគួរតែស្វែងយល់អំពីអាការៈរបស់វាដូចខាងក្រោមនេះសិនទៅ៖

ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង
ក្នុងរដូវភ្លៀង បញ្ហាសុខភាពងាយនឹងកើតឡើងណាស់ ជាពិសេសជំងឺឆ្លង ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងនោះ។

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែប៊្លូបឺរី
ផ្លែប៊្លូបឺរីជាផ្លែឈើដែលផ្តល់ថាមពលខ្លាំង ជាមួយនឹងអត្ថប្រយោជន៍សុខភាពដ៏គួរឱ្យចាប់អារម្មណ៍ ជំនួយទៅលើសុខភាពបេះដូង និងខួរក្បាល រហូតដល់ឥទ្ធិពលការពារស្បែក និងភ្នែករបស់អ្នក។ ពួកវាក៏មានសារធាតុចិញ្ចឹមដូចជា ជាតិសរសៃ វីតាមីន C និងម៉ង់ហ្គាណែស។
អ្នកអាចរីករាយជាមួយ blueberries ជារៀងរាល់ថ្ងៃ ដរាបណាអ្នកមិនញ៉ាំច្រើនក្នុងពេលតែមួយ ព្រោះការប្រើប្រាស់ច្រើនអាចនាំអោយមានបញ្ហា GI។ ទោះយ៉ាងណាក៏ដោយ ជាទូទៅវាមានហានិភ័យតិចតួចក្នុងការទទួលទានផ្លែបឺរី។ នេះជាច្រើនទៀតអំពីវិធីដែលផ្លែប៊្លូបឺរីជួយការពារសុខភាពអ្នក និងវិធីងាយស្រួលក្នុងការបញ្ចូលវាទៅក្នុងអាហារ អាហារសម្រន់ និងភេសជ្ជៈ។

អត្ថបទថ្មីៗ
