ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

រោគសញ្ញាទាំងនេះ អាចនាំអោយមាន​ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ​ហើយ

ចែករំលែកទីនេះ

រោគសញ្ញាទាំងនេះ អាចនាំអោយមាន​ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ​ហើយ
រោគសញ្ញាទាំងនេះ អាចនាំអោយមាន​ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ​ហើយ
Admin
11 កក្កដា 2024 10:54 ព្រឹក
11 ខែមុន
| 322
ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ Unipolar ឬ Major depressive disorder សំដៅ​លើ​បញ្ហា​ផ្លូវ​អារម្មណ៍ មាន​ពិបាក​ចិត្ត​ជាប់​រហូត បាត់​បង់​ចំណង់​ចំណូល​ចិត្ត​ជាដើម។ បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ Unipolar មិន​អាច​បែងចែក​ដាច់​ថា​ខុស​គ្នា រវាង​ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវ​អារម្មណ៍ ផ្សេង​គ្នា​បាន​ទេ ដែល​គេ​សំដៅ​លើ​ដំណាក់​កាល​អារម្មណ៍​ទៅ​លើ​ទំនាក់​ទំនង​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ចំនួន ២ មាន​បាក់​ទឹក​ចិត្ត និង​ឡប់​សតិ។ មួយ​វិញ​ទៀត ជំងឺ​បាក់​ទឹក​ចិត្ត Unipolar មាន​តែ​សញ្ញា​ធ្លាក់​ចុះ​ផ្លូវ​អារម្មណ៍ ឬ​ក៏​សញ្ញា​អារម្មណ៍​អវិជ្ជមាន​ប៉ុណ្ណោះ។


យ៉ាង​ណា ជំងឺ​បាក់ទឹក​ចិត្តត្រូវ​បាន​សមាគម​វេជ្ជសាស្ត្រ​ស្វែង​យល់​បាន​ច្រើន ជួយ​ឲ្យ​ងាយ​ស្រួល​ព្យាបាល តាម​រយៈការ​ប្រើប្រាស់​ថ្នាំ និង​ព្យាបាល​តាម​ការ​និយាយ​​ចេញ​នូវ​បញ្ហា។


ជំងឺបាក់ទឹក​ចិត្ត​ធ្ងន់ធ្ងរ ជា​ជំងឺ​ផ្លូវ​ចិត្ត មួយ​ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ចិត្ត ឧស្សាហ៍​កើត​ញឹកញាប់​បំផុត អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​ផ្សាយកាល​​ឆ្នាំ២០១០ ថា​ជំងឺ​បាក់ទឹក​ចិត្ត បាន​ឈរ​នៅ​លើ​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេង​ទៀត​ដែល​ឧស្សាហ៍​កើត​បំផុត។


* ​រោគ​សញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​មាន​អ្វី​ខ្លះ?

សញ្ញា​ទូទៅ​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ មាន​ដូច​ជា៖


  • អារម្មណ៍​ពិបាក​ចិត្ត សោក​សៅ ចង់​តែ​យំ គ្មាន​អ្វី​ក្នុង​ខ្លួន អស់​សង្ឃឹម​ខ្លាំង


  • ខឹង​ខ្លាំង​ភ្លាមៗ មួម៉ៅ ធុញ​ថប់​សូម្បី​តែ​រឿង​បន្តិច​បន្តួច


  • បាត់​បង់​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ដូច​ជា រួមភេទ លេង​កីឡា


  • មាន​បញ្ហា​ការ​គេង ដូច​ជា គេង​មិន​លក់ ឬ​គេង​ច្រើន​ខុស​ប្រក្រតី


  • ឆាប់​អស់​កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន សូម្បី​តែ​ការងារ​តិចតួច


  • លែង​ចង់​ញ៉ាំ​អាហារ ស្រក​ទម្ងន់ ឬ​ញ៉ាំ​ច្រើន​ពេក ឡើង​ទម្ងន់


  • ថប់​បារម្ភ ឡេះឡះ មិន​សុខ​ក្នុង​ខ្លួន។


  • គិត​យឺត និយាយ​មួយៗ កាយវិការ ក៏​យឺតៗ


  • មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ គ្មាន​បាន​ការ ឬ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​កំហុស​ក្នុង​រឿង​អតីតកាល បន្ទោស​ខ្លួន​ឯង


  • ពិបាក​ក្នុង​ការ​គិត មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ពិបាក​សម្រេច​ចិត្ត និង​ចងចាំ​រឿងរ៉ាវ​មិន​ល្អ​ផ្សេងៗ


  • មាន​គំនិត​ចង់​ស្លាប់​ញឹក​ញាប់ ឬ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ឯង


  • មាន​បញ្ហា​សុខភាព​គ្មាន​មូលហេតុ ដូច​ជា ឈឺ​ខ្នង ឬ​ឈឺ​ក្បាល


បើ​មាន​អារម្មណ៍​ថា​ខ្លួន​បាក់​ទឹក​ចិត្ត យើង​គួរ​​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ខាង​ផ្លូវ​ចិត្ត ឲ្យ​បាន​ឆាប់​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ បើ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ទៅ​ជួប​ពេទ្យ យើង​គួរ​រក​មិត្ត​ភក្តិ សមាជិក​គ្រួសារ ឬ​មនុស្ស​យើង​ទុក​ចិត្ត​ ដើម្បី​និយាយ​ជាមួយ។ ​បើ​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ ឬ​មាន​ចម្ងល់​បន្ថែម សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​គ្នា​មាន​រោគ​សញ្ញា​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ ចាំ​បាច់​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ស្ថានភាព​យើង​ផ្ទាល់។


ប្រភព ៖ https://hellokrupet.com


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ទាំង១០នៃគ្រាប់ល្ង
អត្ថប្រយោជន៍ទាំង១០នៃគ្រាប់ល្ង
គ្រាប់ល្ងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ហើយត្រូវបានប្រើប្រាស់ក្នុងឱសថបុរាណរាប់ពាន់ឆ្នាំមកហើយ។ វាអាចការពារប្រឆាំងនឹងជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺរលាកសន្លាក់។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង ១០ របស់គ្រាប់ល្ង។

តោះ! មកដឹងខ្លះៗ អំពីអាហារដែលមិនគួរញុាំមុនពេលចូលគេង
តោះ! មកដឹងខ្លះៗ អំពីអាហារដែលមិនគួរញុាំមុនពេលចូលគេង
ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីអាហារ៣ប្រភេទដែលមិនគួរពិសាររមុនពេលចូលគេង។ តោះមកអានទាំងអស់គ្នា​៖

សញ្ញា​ព្រមានថា​ជំងឺ​ខ្សោយតម្រងនោមដែល​គួរ​ប្រុង​ប្រយ័ត្ន
សញ្ញា​ព្រមានថា​ជំងឺ​ខ្សោយតម្រងនោមដែល​គួរ​ប្រុង​ប្រយ័ត្ន
ថ្វីបើ​មានការ​សិក្សា​ជា​ច្រើន​បង្ហាញ​ឲ្យ​ដឹង​ថា ជំងឺ​ខ្សោយតម្រងនោម​ភាគច្រើន​កើតឡើង​លើ​មនុស្ស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ​ក៏​ដោយ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា មនុស្ស​អាយុ​ក្រោម​នេះ​គឺ​មិន​មានការ​ប្រឈម​មុខ​នោះ​ដែរ ​។ តម្រងនោម​មាន​នាទី​សំខាន់​ណាស់​ចំពោះ​រាង​កាយ ដោយ​វា​ជា​កន្លែង​ដែល​ប្រមូល​នូវ​កាក​សំណល់​ទាំង​អស់ពី​ក្នុង​ខ្លួន​បញ្ចេញ​ចោល​តាម​ទឹកនោម​។ ក្រៅពី​នេះ វា​ក៏​ជួយ​រក្សា​តុល្យភាព​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​ឈាម រក្សា​កម្រិត pH និង សីតុណ្ហភាព​ផង​ដែរ​។

ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ប្រសិនជាអ្នកអាចធ្វើរឿងទាំងឡាយខាងក្រោមនេះក្រោយអាហារពេលព្រឹកចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។

ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ពិសារ​ចេក១ផ្លែរាល់ថ្ងៃ អាចការពារជំងឺបានយ៉ាងច្រើន
ផ្លែចេកមានផ្ទុកនូវអាហារូបត្ថម្ភយ៉ាងច្រើន ដែលអាចជួយដល់សុខភាពលោកអ្នកបានយ៉ាងល្អ។

អត្ថប្រយោជន៍នៃ មើមយ៉េន
អត្ថប្រយោជន៍នៃ មើមយ៉េន
មើមយ៉េន ត្រូវបានគេស្គាល់ផងដែរថាជា beets គឺជាបន្លែឬសដែលត្រូវបានគេចាត់ទុកថាល្អសម្រាប់អត្តប្រយោជន៍សុខភាពជាច្រើនរបស់វា។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពសំខាន់ៗមួយចំនួនដែរទាក់ទងនិង មើមយ៉េន

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia