ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

សព្វគុណផ្នែកឱសថនៃដើមឆ្អឹងពស់

ចែករំលែកទីនេះ

សព្វគុណផ្នែកឱសថនៃដើមឆ្អឹងពស់
សព្វគុណផ្នែកឱសថនៃដើមឆ្អឹងពស់
Mr B
01 ឧសភា 2024 09:54 ព្រឹក
មួយឆ្នាំមុន
| 825
ដើមឆ្អឹងពស់ អាចយកទៅប្រើជាឱសថបុរាណ ដើម្បីព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធភាព

ដើមឆ្អឹងពស់ ជារុក្ខជាតិវល្លិ មានពណ៌បៃតង សណ្ឋានដើមរាងបួនជ្រុង មានតំណតភ្ជាប់គ្នា មានស្លឹកទោល មានផ្កា​ពណ៌បៃតងខ្ចី ​ផ្លែខ្ចីពណ៌បៃតង ពេលទុំពណ៌ក្រហមក្រមៅ។ ភាគច្រើនដែលគេនិយមប្រើជាឱសថបុរាណនោះ គឺវល្លិ(ដើម) ឫស ស្លឹក ត្រួយ និងទឹកបានពីរុក្ខជាតិឆ្អឹងពស់ទាំងមូល។

**សព្វគុណផ្នែកឱសថនៃដើមឆ្អឹងពស់

១. ទឹកបានពីដើមឆ្អឹងពស់ ជាថ្នាំបំប៉នធាតុ ជួយឲ្យចំរើនអាហារ។ 

២. ទឹកបានពីដើមឆ្អឹងពស់ ប្រើបន្តក់ក្នុងត្រចៀក ព្យាបាលជំងឺអំបៅអំបែក។

៣. ទឹកបានពីដើមឆ្អឹងពស់ ប្រើបន្តក់ក្នុងរន្ធច្រមុះព្យាបាលការរលាកច្រមុះ បំប៉នឈាមស្ត្រីដែល មករដូវមិនធម្មតា (ធ្លាក់ឈាមច្រើនពេក)។

៤. ដើមស្ងោរផឹកជួយបណ្តេញទឹករងៃ។

៥. ដើមឆ្អឹងពស់ ច្របាច់យកទឹកផឹក ព្យាបាលជំងឺស្គមរីងរៃដោយសារកង្វះវីតាមីន C ឬជំងឺហូរឈាមតាមអញ្ចាញធ្មេញ។

៦. ត្រួយខ្ចី ជួយព្យាបាលជំងឺពោះវៀនទាក់ទងនឹងការមិនរំលាយអាហារ។

៧. ដើមឆ្អឹងពស់ទាំងមូល មានសព្វគុណជួយបណ្តេញខ្យល់ក្នុងពោះវៀន។

៨. ទឹកបានពីការបុកដើមឆ្អឹងពស់ស្រស់ ព្យាបាលវដ្តរដូវស្ត្រីដើរមិនទៀងទាត់។

៩.ដើមទាំងមូល ប្រើព្យាបាលឆ្អឹងបាក់ ឆ្អឹងបែក ឬឆ្អឹងប្រេះស្រាំ។

១០. ស្លឹក និង ឫស ប្រើបំពោកលើមុខរបួសផ្សះឆ្អឹងបាក់។

១១. ប្រើជាថ្នាំព្យាបាលជំងឺឫសដូងបាត

-ប្រើវល្លិឆ្អឹងពស់ស្រស់ៗ ប្រមាណ ២-៣ ថ្នាំងដៃ ញាត់ទៅក្នុងផ្លែចេកទុំ ឬផ្លែអម្ពិល  ឬក៏ស្លឹកស្ពៃជ្រក់ ទទួលទានដោយមិនបាច់ទំពារ ព្រោះរុក្ខជាតិឱសថប្រភេទនេះមានផ្ទុកសារធាតុ កាល់ស្យូម អុកសាឡេត (Calcium Oxalate) ច្រើន។ ការទទួលទានស្រស់ៗ អាចនាំឲ្យរមាស់មាត់ រលាកភ្នាសក្នុងប្រអប់មាត់ និងបំពង់កបាន ។ ទទួលទានរៀងរាល់មុនពេលបាយ រយៈពេល ១០-១៥ថ្ងៃ អាការៈនៃជំងឺឫសដូងបាតក៏នឹងធូរស្រាល។

   -ឬប្រើវល្លិស្ងួតកិនឲ្យម៉ដ្ឋជាម្សៅ ច្រកបញ្ចូលទៅក្នុងកាប់ស៊ុលទំហំលេខ ២ ចំណុះ ២៥០ មីលីក្រាម លេបម្តង ២ គ្រាប់ ១ថ្ងៃ ៤ ដង មុនពេលបាយទាំង៣ពេល និងមុនចូលគេង។ រយៈពេលមួយសប្តាហ៍ ក៏នឹងមានផលដូចគ្នា។

មានការស្រាវជ្រាវដោយវេជ្ជបណ្ឌិតនៅប្រទេសថៃ បានវាយតម្លៃពីប្រសិទ្ធភាពនៃរុក្ខជាតិឳសថឆ្អឹងពស់ ដែលបានព្យាបាលទៅលើអ្នកជំងឺឫសដូងបាតចំនួន ១២១ នាក់ ប្រៀបធៀបទៅនឹងឳសថសម័យ គឺថ្នាំ ដាហ្វឡុន (Daflon)  លទ្ធផលការស្រាវជ្រាវរកឃើញថា ជាមធ្យមពិន្ទុនៃការវាយតម្លៃលើរុក្ខជាតិឳសថឆ្អឹងពស់ ជាមួយឳសថសម័យដាហ្វឡុន គ្មានអ្វីខុសគ្នាទេ ហើយអ្វីដែលសំខាន់នោះរកឃើញថា ការឲ្យថ្នាំជាកាប់ស៊ុលពីដើមឆ្អឹងពស់ មានតម្លៃថោកជាងឳសថដាហ្វឡុនដល់ទៅ ២០ដងឯណោះ។ ទើបលទ្ធផលការស្រាវជ្រាវសន្និដ្ឋានបញ្ចប់ថា កាប់ស៊ុលនៃរុក្ខជាតិឳសថឆ្អឹងពស់ អាចប្រើជំនួសថ្នាំសម័យដែលមានឈ្មោះ ដាហ្វឡុន ក្នុងការព្យាបាលជំងឺឫសដូងបាតបានយ៉ាងមានប្រសិទ្ធិភាព។

ប៉ុន្តែសព្វគុណក្នុងការព្យាបាលជំងឺឫសដូងបាតនៃឱសថរុក្ខជាតិឆ្អឹងពស់ មិនចេះតែអាចព្យាបាល ជាដាច់គ្រប់មនុស្សនោះទេ។ ការជាសះស្បើយយឺតឬលឿន អាស្រ័យទៅលើរោគសញ្ញាតិចឬច្រើនផងដែរ រួមទាំងទំលាប់នៃការទទួលទានអាហារ ការមើលថែរក្សាខ្លួនប្រាណ ថាតើឧស្សាហ៍ញ៉ាំបន្លែឬអាហារដែលមានកាកសរសៃច្រើនតិចកម្រិតណា ហើយសម្រាប់អ្នកជំងឺកម្រិតធ្ងន់ធ្ងរនោះ  មិនថាឳសថឆ្អឹងពស់ ឬ ដាហ្វឡុននោះទេ ជួយបានត្រឹមបន្ថយអាការៈនៃជំងឺប៉ុណ្ណោះ។ ជំរើសសមស្របគឺការវះកាត់តែម៉្យាងគត់។



អត្ថបទពាក់ព័ន្ធ

តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
ជំងឺ ផ្ដាសសាយ(Common cold ) គឺជាការបង្ករោគដោយមេរោគវីរ៉ុស នៅផ្លូវដង្ហើមផ្នែកខាងលើ, ជាទូទៅវាមិនមានផលប៉ៈពាល់ធ្ងន់ធ្ងរនោះទេ ហើយក្នេងអាយុក្រោយ6ឆ្នាំ គឺជាក្រុមក្មេងដែលប្រឈមជាងគេ។

កំពូលអាហារទាំងនេះជួយការពារប្រឆាំងនឹងជំងឺមហារីក
កំពូលអាហារទាំងនេះជួយការពារប្រឆាំងនឹងជំងឺមហារីក
ជំងឺមហារីកអាចត្រូវបានព្យាបាលដោយវិធីផ្សេងៗគ្នាដូចជា ការព្យាបាលដោយប្រើកាំរស្មី ការព្យាបាលដោយប្រើជាតិគីមី និងការវះកាត់ ព្រមទាំងជ្រើសរើសរបបអាហារដែលត្រឹមត្រូវសម្រាប់អ្នកជំងឺមហារីក ។

អត្ថប្រយោជន៍សំរាប់សុខភាព ទាំង ៩ យ៉ាងនៃផ្លែប៉េងប៉ោះ
អត្ថប្រយោជន៍សំរាប់សុខភាព ទាំង ៩ យ៉ាងនៃផ្លែប៉េងប៉ោះ
តើប៉េងប៉ោះល្អសម្រាប់អ្នកទេ? ប៉េងប៉ោះគឺជាប្រភពនៃសារធាតុ Beta-carotene សារធាតុ Lycopene និងវីតាមីន C ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារប្រឆាំងនឹងការខូចខាតកោសិកា។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុចិញ្ចឹមនៅក្នុងប៉េងប៉ោះអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺសរសៃប្រសាទ និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ មនុស្សតែងតែចាត់ទុកប៉េងប៉ោះជាបន្លែសម្រាប់គោលបំណងអាហារូបត្ថម្ភ និងធ្វើម្ហូប ដោយសាររសជាតិ ការប្រើប្រាស់ក្នុងអាហារ និងសារធាតុចិញ្ចឹម។ ប៉េងប៉ោះ​មាន​ច្រើន​ប្រភេទ រួម​មាន​ផ្លែ​សាគូ ផ្លែ​ទំពាំង​បាយជូរ និង​ប៉េងប៉ោះ Roma និង​ពណ៌​ដូច​ជា បៃតង ក្រហម និង​លឿង។ សូមអានបន្ត ដើម្បីស្វែងយល់បន្ថែមអំពីប៉េងប៉ោះ រួមទាំងអាហារូបត្ថម្ភ និងអត្ថប្រយោជន៍ដែលអាចកើតមាន។

វិធីការពារជំងឺទឹកនោមផ្អែម
វិធីការពារជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម ជាជំងឺកាចសាហាវ អាចគំរាមកំហែងអាយុជីវិតយើងបាន។ ដូចនេះ យើងត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត កុំអោយកើតជំងឺនេះអោយសោះ។ សូមមើលវីដេអូនេះដល់ចប់ ដើម្បីដឹងពីវិធីការពារជំងឺកាចសាហាវមួយនេះ ។

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ពិសារបាយដែលអាចធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា

តើរាងកាយនឹងទៅជាយ៉ាងណាបើសួតធ្វើការមិនបានល្អ
តើរាងកាយនឹងទៅជាយ៉ាងណាបើសួតធ្វើការមិនបានល្អ
មនុស្សយើងត្រូវការអុកស៊ីសែនដើម្បីរស់ ហើយសួតគឺជាសរីរាង្គមួយដែលអាចផ្តល់អុកស៊ីសែនទៅតាមតម្រូវការរាងកាយបាន។ ប៉ុន្តែដល់ពេលសួតធ្វើការងារមួយនេះមិនបានល្អ ពិតណាស់ វាអាចនឹងបង្កបញ្ហាជាច្រើនដល់រាងកាយហើយ។ មានបញ្ហាខុសៗគ្នាច្រើនណាស់ដែលអាចកើតឡើងលើសួត ហើយភាគច្រើនគឺដោយសារតែជក់បារីតែម្តង។ ដោយសារតែអ្នកមិនជក់បារី មិនមែនមានន័យថាសួតអ្នកដឹងតែមិនអីនោះទេ។ ការស្រូបផ្សែងបារីពីគេក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងប៉ះពាល់ដល់សុខភាពបានដែរ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia