ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?

ចែករំលែកទីនេះ

តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
Admin
23 កក្កដា 2024 10:03 ព្រឹក
10 ខែមុន
| 332
ជំងឺ ផ្ដាសសាយ(Common cold ) គឺជាការបង្ករោគដោយមេរោគវីរ៉ុស នៅផ្លូវដង្ហើមផ្នែកខាងលើ, ជាទូទៅវាមិនមានផលប៉ៈពាល់ធ្ងន់ធ្ងរនោះទេ ហើយក្នេងអាយុក្រោយ6ឆ្នាំ គឺជាក្រុមក្មេងដែលប្រឈមជាងគេ។


១. រោគសញ្ញា 

រោគសញ្ញាជាទូទៅ លេចឡើងនៅថ្ងៃទី1ដល់ទី3 បន្ទាប់ពីការបង្ករោគមានដូចជា៖ 

  • ហៀសំបោរ, តឹងច្រមុះ, ឈឺក, ក្អក, កន្តាស់

  • ឈឺខ្លួន ឬ ឈឺក្បាល, ក្តៅខ្លួនស្រួចស្រាវ

  • ល្ហិតល្ហៃ


២. ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិឆ្ឆ័យ គឺធ្វើឡើងតាមរយៈប្រវត្តិរោគសញ្ញាខាងលើនឹងពិនិត្យឈាម ។ 


៣. មូលហេតុបង្ក

ភាគច្រើនបង្កដោយវិរ៉ុសដូចជា Rhinovirus A, B, C ដែលមេរោគទាំងនេះចូលក្នុងខ្លួនយើង តាមរយៈកំទិចកំទីទឹកមាត់ដែលមានក្នុងខ្យល់នៅពេលអ្នកជំងឺនិយាយ ក្អកឬ កន្តាស់ដែលមកប៉ៈពាល់ជាមួយយើងតាមរយះមាត់ ច្រមុះ នឹងភ្នែកជាដើម។ 

+ ក្នុងករណីបើមានសញ្ញារៀបរាប់ខាងលើបូករួមជាមួយសញ្ញាខាងក្រោម៖ 

- ចំពោះវ័យជំទង់មានដូចជា ក្តៅខ្លួន> 38,5 អង្សា, ក្តៅយ៉ាងតិច5ថ្ងៃឬក្តៅបាត់ៗ, ពិបាកដកដង្ហើម, តឹងច្រមុះ, ឈឺក,ឈឺក្បាល។ 

- ចំពោះកុមារមានដូចជា ក្តៅចាប់ពី38 អង្សារ, ក្តៅយ៉ាងតិចចាប់ចាប់ពី2 ថ្ងៃឡើងទៅ, ពិបាកដកដង្ហើម,ឈឺត្រចៀក នឹងសញ្ញាផ្លូវដង្ហើម។ បើមានសញ្ញាដែលបានរៀបរាប់ខាងលើត្រូវបញ្ចូនមកពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ 


៤. ការការពារ 

  • លាងសំអាតដៃអោយបានញឹកញាប់។ 

  • ប្រើក្រដាស់ជូតមាត់នៅពេលកន្តាស់ឬក្អក។ 

  • ហាមប្រើប្រាស់របស់របររួមគ្នាអំឡុងពេលឈឺ។

  • ថែរក្សាសុខភាពអោយបានល្អតាមរយៈ ការញាំអាហារ ទឹកក្តៅឧណ្ហៗអោយបានច្រើន ហាត់ប្រាណនឹងសំរាកអោយបានគ្រប់គ្រាន់។ 


៥. ការព្យាបាល 

ការព្យាបាលទៅតាមមូលហេតុនែរោគសញ្ញា ក្នុងករណីបង្កដោយវិរ៉ុសមិនចាំបាច់ប្រើថ្នាំផ្សះទេតែក្នុងករណីបង្ក ដោយមេរោគបាត់តេរីមកជាមួយត្រូវប្រើប្រាស់ថ្នាំផ្សះទៅតាមវេជ្ជបញ្ជា ៕


ប្រភព៖ https://sokhakrom.com

អត្ថបទពាក់ព័ន្ធ

ផ្លែឪឡឹកមានសមត្ថភាពខ្ពស់ជួយដោះស្រាយបញ្ហាសុខភាពលោកអ្នក
ផ្លែឪឡឹកមានសមត្ថភាពខ្ពស់ជួយដោះស្រាយបញ្ហាសុខភាពលោកអ្នក
ផ្លែឪឡឹក សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗសម្រាប់រាងកាយ ជួយអោយលោកអ្នកមានសុខភាពល្អ ចៀសផុតពីជំងឺផ្សេងៗ។

ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
ផ្លែប៉ោមគឺផ្លែឈើពេញនិយម និងសំបូរដោយសារធាតុចិញ្ចឹមដែលផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមនុស្សយើង។ ប្រសិនបើលោកអ្នក ពិសារផ្លែប៉ោមអោយបានជាប្រចាំ នោះលោកអ្នកនឹងអាចកាត់បន្ថយបញ្ហាសុខភាព និងអាចជួយទ្រទ្រង់សុខភាពលោកអ្នកអោយបានល្អទៀតផង។

ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ប្រសិនជាអ្នកអាចធ្វើរឿងទាំងឡាយខាងក្រោមនេះក្រោយអាហារពេលព្រឹកចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែល្ហុង
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែល្ហុង
ផ្លែល្ហុងគឺជាផ្លែឈើត្រូពិចដែលតំណាងឱ្យដំណាំត្រូពិចដែលដាំដុះច្រើនជាងគេលំដាប់ទី 3 ទូទាំងពិភពលោក។ ប្រទេសប្រេស៊ីល និងឥណ្ឌាគឺជាប្រទេសផលិតផ្លែល្ហុងធំជាងគេ ទោះបីជាម៉ិកស៊ិកជាអ្នកនាំចេញដ៏សំខាន់ក៏ដោយ។​ រដ្ឋផ្លរីដា និងហាវ៉ៃគឺជារដ្ឋតែមួយគត់នៅក្នុងសហរដ្ឋអាមេរិកដែលដាំវា។ ផ្លែល្ហុងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន A និង C ហើយវាក៏ជួយដល់ការរំលាយអាហារផងដែរ។ គ្រាប់អាចបរិភោគបាន និងមានរសជាតិហឹរ និងម្ទេស។ ផ្លែ ដើម ស្លឹក និងឫសនៃផ្លែល្ហុង ត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលអ្វីៗគ្រប់យ៉ាងតាំងពីការទល់លាមក និងការរំលាយអាហារ រហូតដល់របួស កន្ទួលលើស្បែក និងប៉ារ៉ាស៊ីត។ អង់ស៊ីម papain ត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំ​បន្ទន់​សាច់ ជំនួយ​ការ​ផលិត​ស្រាបៀរ និង​សម្រាប់​ព្យាបាល​ស្លាកស្នាម និង​ឬស។ ការបញ្ចូលផ្លែល្ហុងទៅក្នុងផែនការអាហាររបស់អ្នកអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ការស្រាវជ្រាវបានបង្ហាញថា សមាសធាតុមួយចំនួននៅក្នុងផ្លែល្ហុងអាចជួយកាត់បន្ថយការរលាក ធ្វើអោយប្រសើរឡើង ការរំលាយអាហារ និងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺភ្លេចភ្លាំង។

សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
បើតាមភាពជាក់ស្តែងមនុស្សមួយចំនួនចូលចិត្តធ្វើសកម្មភាពដែលមិនគួរច្រើនណាស់ ក្រោយពេលបាយរួច ដោយមិនដឹងថាវាអាចប៉ះពាល់ដល់សុខភាពប៉ុណ្ណាឡើយ។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីទម្លាប់មួយចំនួនដែលអ្នកគួរតែកែចេញ៖

អត្ថប្រយោជន៍សំរាប់សុខភាព ទាំង ៩ យ៉ាងនៃផ្លែប៉េងប៉ោះ
អត្ថប្រយោជន៍សំរាប់សុខភាព ទាំង ៩ យ៉ាងនៃផ្លែប៉េងប៉ោះ
តើប៉េងប៉ោះល្អសម្រាប់អ្នកទេ? ប៉េងប៉ោះគឺជាប្រភពនៃសារធាតុ Beta-carotene សារធាតុ Lycopene និងវីតាមីន C ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារប្រឆាំងនឹងការខូចខាតកោសិកា។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុចិញ្ចឹមនៅក្នុងប៉េងប៉ោះអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺសរសៃប្រសាទ និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ មនុស្សតែងតែចាត់ទុកប៉េងប៉ោះជាបន្លែសម្រាប់គោលបំណងអាហារូបត្ថម្ភ និងធ្វើម្ហូប ដោយសាររសជាតិ ការប្រើប្រាស់ក្នុងអាហារ និងសារធាតុចិញ្ចឹម។ ប៉េងប៉ោះ​មាន​ច្រើន​ប្រភេទ រួម​មាន​ផ្លែ​សាគូ ផ្លែ​ទំពាំង​បាយជូរ និង​ប៉េងប៉ោះ Roma និង​ពណ៌​ដូច​ជា បៃតង ក្រហម និង​លឿង។ សូមអានបន្ត ដើម្បីស្វែងយល់បន្ថែមអំពីប៉េងប៉ោះ រួមទាំងអាហារូបត្ថម្ភ និងអត្ថប្រយោជន៍ដែលអាចកើតមាន។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia