ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ

ចែករំលែកទីនេះ

ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
Mr B
01 ឧសភា 2024 07:28 ព្រឹក
មួយឆ្នាំមុន
| 421
ផ្លែប៉ោមគឺផ្លែឈើពេញនិយម និងសំបូរដោយសារធាតុចិញ្ចឹមដែលផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមនុស្សយើង។ ប្រសិនបើលោកអ្នក ពិសារផ្លែប៉ោមអោយបានជាប្រចាំ នោះលោកអ្នកនឹងអាចកាត់បន្ថយបញ្ហាសុខភាព និងអាចជួយទ្រទ្រង់សុខភាពលោកអ្នកអោយបានល្អទៀតផង។

អាហារូបត្ថម្ភនៃផ្លែប៉ោម

ផ្លែប៉ោម ជាផ្លែឈើដ៏ពេញនិយមទាំងនៅក្នុងប្រទេសកម្ពុជានិងនៅលើពិភពលោក ដោយសារតែផ្លែឈើនេះ មានរសជាតិឆ្ងាញ់ និងសម្បូរអាហារូបត្ថម្ភចម្រុះជាច្រើន រួមមាន កាឡូរី កាបូអ៊ីដ្រាត កាកសរសៃ វីតាមីន C ប៉ូតាស្យូម វីតាមីន វីតាមីន A, E, B1, B2, និង B6 

អត្ថប្រយោជន៍នៃផ្លែប៉ោម

ពង្រឹងសុខភាពបេះដូង

ផ្លែប៉ោមអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ព្រោះផ្លែឈើនេះ មានកាកសរសៃ ដែលអាចបញ្ចុះកម្រិតកូលេស្តេរ៉ូលក្នុងឈាមបាន។ ម៉្យាងទៀត ផ្លែប៉ោមក៏មានផ្ទុកសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយភាគច្រើនមាននៅក្នុងសំបកផ្លែប៉ោម។ សារធាតុមួយក្នុងចំណោម polyphenol គឺសារធាតុ flavonoid ម្យ៉ាងឈ្មោះepicatechin អាចជួយបញ្ចុះសម្ពាធឈាម។ ការសិក្សាជាច្រើនបានបង្ហាញថាការញ៉ាំសារធាតុ flavonoid ច្រើនអាចកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល២០%។ សារធាតុ flavonoid នេះក៏អាចជួយការពារជំងឺបេះដូងដោយបញ្ចុះសម្ពាធឈាម បន្ថយខ្លាញ់អាក្រក់ LDL និងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។

 

ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម

ការសិក្សាដ៏ធំមួយបានលើកឡើងថាការញ៉ាំផ្លែប៉ោមមួយផ្លែមួយថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២បានរហូតដល់២៨% បើធៀបនឹងអ្នកមិនញ៉ាំផ្លែប៉ោមសោះ។ ទោះបីជាញ៉ាំផ្លែប៉ោមត្រឹមតែមួយទៅពីរផ្លែក្នុងមួយសប្ដាហ៍ក៏មានប្រសិទ្ធភាពដែរ។ នេះអាចមកពីសារធាតុ polyphenol នៅក្នុងផ្លែប៉ោមអាចបង្ការការខូចខាតជាលិកា ឬកោសិកា Beta នៅក្នុងលំពែង។ កោសិកា Beta ផលិតអរម៉ូនអាំងស៊ុយលីនសម្រាប់រាងកាយ និងភាគច្រើនអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២មានការខូចខាតកោសិកា Beta នេះ។

 

ល្អសម្រាប់សុខភាពពោះវៀន

ផ្លែប៉ោមមានផ្ទុកសារធាតុ pectin ដែលជាជាតិសរសៃមួយប្រភេទ និងដើរតួជា prebiotic។ សារធាតុនេះអាចជួយដល់បាក់តេរីល្អនៅក្នុងពោះវៀន។ ពោះវៀនតូចមិនស្រូបយកជាតិសរសៃអំឡុងពេលរំលាយអាហារទេ។ ដូចនេះជាតិសរសៃនេះនឹងទៅពោះវៀនធំដែលជួយដល់ការលូតលាស់បាក់តេរីល្អ។

 

ជួយសម្រកទម្ងន់

ផ្លែប៉ោមសំបូរដោយជាតិទឹក និងជាតិសរសៃដែលជួយឲ្យឆាប់ឆ្អែត និងមិនសូវមានអារម្មណ៍ឃ្លាន។ ដូចនេះ លោកអ្នកអាចកាត់បន្ថយការបរិភាពច្រើន ដែលអាចជួយលោកអ្នកក្នុងការសម្រកទំងន់បាន។

 

ព្យបាលជំងឺហឺត

សារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងផ្លែប៉ោម អាចជួយការពារសួតពីការខូចខាតបង្កដោយអាការៈ oxidative stress។ សំបកផ្លែប៉ោមផ្ទុកសារធាតុ flavonoid ឈ្មោះ quercetin អាចជួយដល់ប្រព័ន្ធភាពស៊ាំ និងបន្ថយការរលាកដែលអាចមានផលប៉ះពាល់ដល់ជំងឺហឺត និងអាលែកហ្សី។

 

ជួយពង្រឹងសុខភាពឆ្អឹង

ការស្រាវជ្រាវមួយរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្ម និង សារធាតុប្រឆាំងការរលាក ដែលមាននៅក្នុង ផ្លែប៉ោម អាចនឹងជួយបង្កើនកំហាប់ឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។ ការសិក្សាជាច្រើនបង្ហាញថាផ្លែប៉ោមមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពឆ្អឹង។ 


 


អត្ថបទពាក់ព័ន្ធ

ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ប្រសិនជាអ្នកអាចធ្វើរឿងទាំងឡាយខាងក្រោមនេះក្រោយអាហារពេលព្រឹកចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។

តោះ​ ! មកដឹងអំពីផ្លែឈើទាំង៣មុខដែលជួយអោយអ្នកគេងលក់ស្រួល
តោះ​ ! មកដឹងអំពីផ្លែឈើទាំង៣មុខដែលជួយអោយអ្នកគេងលក់ស្រួល
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ៣ប្រភេទដែលជួយអ្នកឲ្យគេងលក់ស្រួល។ តើមានអ្វីខ្លះទៅ?

សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
បើតាមភាពជាក់ស្តែងមនុស្សមួយចំនួនចូលចិត្តធ្វើសកម្មភាពដែលមិនគួរច្រើនណាស់ ក្រោយពេលបាយរួច ដោយមិនដឹងថាវាអាចប៉ះពាល់ដល់សុខភាពប៉ុណ្ណាឡើយ។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីទម្លាប់មួយចំនួនដែលអ្នកគួរតែកែចេញ៖

ចំណេះដឹងសុខភាព ក្នុងការបរិភោគផ្លែមង្ឃុត
ចំណេះដឹងសុខភាព ក្នុងការបរិភោគផ្លែមង្ឃុត
មង្ឃុតត្រូវបានគេប្រើប្រាស់ជារុក្ខជាតិឱសថតាំងពីយូរយារណាស់​ មកហើយនៅអាស៊ីអាគ្នេយ៍រួមទាំងប្រទេសម៉ាឡេស៊ីនិងហ្វីលីពីនផងដែរ។ ផ្នែកផ្សេងៗនៃដើមមង្ឃុតត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជម្ងឺផ្សេងៗ រួមទាំងការរលាក ការឆ្លងមេរោគ និងជំងឺស្បែក។ ផ្លែមង្ឃុតជាពិសេសមានរាងមូល ពណ៌ស្វាយងងឹត មានសំបករឹង និងសាច់ពណ៌ស។ ផ្លែ​ឈើ​នេះ​មាន​រសជាតិ​ឈ្ងុយ និង​ទន់ មាន​ការ​រួម​បញ្ចូល​គ្នា​ដ៏​រីករាយ​នៃ​រសជាតិ​ផ្អែម និង​ឈ្ងុយ​ឆ្ងាញ់ និង​មាន​ក្លិន​ក្រអូប។ មង្ឃុតត្រូវបានស្គាល់ថាជា "មហាក្សត្រីនៃផ្លែឈើ" ដោយសារតែរសជាតិពិសេស និងតម្លៃឱសថរបស់វា មង្ឃុតបានទទួលការចាប់អារម្មណ៍នៅក្នុងសហគមន៍វិទ្យាសាស្ត្រ។

អត្ថប្រយោជន៍ផ្នែកឱសថនៃត្រប់ពុតលំញង
អត្ថប្រយោជន៍ផ្នែកឱសថនៃត្រប់ពុតលំញង
ត្រប់ពុតលំញង មានទំហំតូចល្អិត តែសូមកុំមើលរំលងឱ្យសោះ។ ត្បិតវាតូចមែន តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាព គឺធំធេងណាស់។ ជំងឺសាហាវៗជាច្រើន សុទ្ធតែអាចចុះចាញនឹងត្រប់ពុតលំញងនេះ។

អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកក្ដៅឧណ្ហៗចំណុះ៦៤០​មី​ល្លី​លីត្រ ក្នុងអំឡុងពេលពោះទទេ (ក្រោកពីគេងភ្លាម ផឹកទឹកក្ដៅឧណ្ហៗភ្លាម) នឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា ៖

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia