ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ស្លឹកងប់អស្ចារ្យ ព្យាបាលជំងឺបានច្រើមមុខ

ចែករំលែកទីនេះ

ស្លឹកងប់អស្ចារ្យ ព្យាបាលជំងឺបានច្រើមមុខ
ស្លឹកងប់អស្ចារ្យ ព្យាបាលជំងឺបានច្រើមមុខ
Mr B
16 ឧសភា 2024 11:58 ព្រឹក
មួយឆ្នាំមុន
| 753
ស្លឹកងប់ ដែលយើងប្រើជាបន្លែនៅក្នុងម្ហូបអាហារ គឺជារុក្ខឱសថដ៏ពូកែសក្តិសិទ្ធចំពោះសុខភាពមនុស្សយើង ព្រោះវាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយព្យាបាលជំងឺបានច្រើនមុខ។

ងប់ ជាឈ្មោះឈើតូចមួយប្រភេទ ស្លឹកក្រពុល។ ស្លឹកប្រើជាថ្នាំស្រឡាបរំងាប់ចំហាយគ្រុនក្តៅ ឬធ្វើជាបន្លែស្លស្រឡក់ក៏បាន។ អ្នកខ្លះហៅថា ដើមឡេវអាវ ព្រោះមានផ្កា និងផ្លែ សណ្ឋានដូចឡេវអាវ។ ងប់ មានឈ្មោះវិទ្យាសាស្ត្រថា Sauropus androgynus

ស្លឹកងប់ មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអីន កាកសរសៃ វីតាមីន A B C K ជាតិខ្លាញ់ កាល់ស្យូម ជាតិដែក ប៉ូតាស្យូម​ ផូស្វ័រ និងម៉ងហ្គាណេស ហើយសូម្បីតែក្លរ៉ូភីល ក៏មាននៅក្នុងស្លឹកងប់នេះដែរ។ សារធាតុចិញ្ចឹមទាំងអស់នេះ សុទ្ធតែចាំបាច់សម្រាប់រាងកាយមនុស្សយើង។

១. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ស្លឹកងប់មានសមាសធាតុគីមី ​មានលក្ខណៈសម្បត្តិជាឱសថ។ ​វាមានសមាសធាតុគីមីចំនួនប្រាំពីរ ដែលរំញោចកំណើននៃអរម៉ូនស្តេរ៉ូអ៊ីត (អ័រម៉ូន progesterone, អ័រម៉ូន testosterone, អ័រម៉ូន estradiol និង glukokortiroid) និងសមាសធាតុ eicosanoid

២. ​ស្ត្រីមានផ្ទៃពោះទទួលទានស្លឹកងប់ ​នឹងមានសុខភាពល្អសម្រាប់ស្បែក​។ ស្បែកប្រែជារលោង ឯសក់មានសុខភាពល្អនិងទន់រលោង។ ​ការបរិភោគស្លឹកងប់ អាចជាវិធីដ៏ល្អបំផុតសម្រាប់ភាពស្រស់ស្អាតនិងសុខភាពល្អនៅអំឡុងពេលមានផ្ទៃពោះ។

៣. ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ស្មានថាសារធាតុគីមីដែលមាននៅក្នុងស្លឹកងប់ ​មានលក្ខណៈសម្បត្តិអ័រម៉ូនអេស្ត្រូសែន ដែលជួយបង្កើនបរិមាណទឹកដោះ ។ វាមានប្រសិទ្ធភាព​សម្រាប់ម្តាយដែលកំពុងបំបៅកូនដោយទឹកដោះ។ សមាសធាតុប្រេងសំខាន់ៗមានដូចជា ​saponin, flavooid, tannins, triterpenoids) អាស៊ីតអាមីណូ វីតាមីននិងសារធាតុរ៉ែ ក៏ដូចជាសមាសធាតុ​ចំនួន៧ ផ្សេងទៀត​។

៤. សម្រាប់អ័រម៉ូន៖ ការបរិភោគស្លឹកងប់ ត្រូវបានផ្តល់អនុសាសន៍​សម្រាប់គូស្វាម៉ីភរិយាដែលចង់មានកូន ជាពិសេសសម្រាប់បុរស។ ការពិសារស្លឹកងប់ ជារៀងរាល់ថ្ងៃនឹងបង្កើនគុណភាព និងបរិមាណមេជីវិតឈ្មោល ពិសេសនោះ គឺមានភាពក្លៀវក្លា​។

៥. ស្លឹកងប់ជួយបង្ការជំងឺពុកឆ្អឹង ព្រោះមានកាល់ស្យូម​ដែលសមស្របសម្រាប់​ស្ត្រីដែលមិនចង់មានជំងឺពុកឆ្អឹង។

៦. ជួយព្យាបាលគ្រុនផ្តាសាយ ព្រោះស្លឹកងប់មានជាតិដែក​ខ្ពស់គ្រប់គ្រាន់ ដើម្បីយកឈ្នះរោគសញ្ញានៃជំងឺដូចជាខ្វះឈាមក្រហម។ វាផ្ទុកសារជាតិមួយដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកជំងឺគ្រុនផ្តាសាយ។

៧. មានសមាសធាតុផ្សំសកម្មចំនួន ៧ ដែលជម្រុញដល់ការផលិតអ័រម៉ូនស្តេរ៉ូអ៊ីតនិងសមាសធាតុ eiksonoid

៨. ជាប្រភព​នៃវីតាមីនA  និង សារធាតុ Beta-carotene ដែលត្រូវការដើម្បីការពារជំងឺភ្នែក ការរីកលូតលាស់កោសិកា​ ប្រព័ន្ធភាពស៊ាំ សុខភាពបន្តពូជនិងការថែរក្សាស្បែកឱ្យមានសុខភាពល្អ។

៩. កាល់ស្យូមទាបពេក អាចបណ្តាលអោយមានជំងឺលើសឈាម។ ដើម្បីដោះស្រាយបញ្ហានេះ ចូរសាកល្បងពិសារស្លឹកងប់ ដែលល្អគ្រប់គ្រាន់ដើម្បីបង្កើនកម្រិតកាល់ស្យូម។

១០. ស្លឹកងប់ មានសមាសធាតុផ្សំសំខាន់​ដែលរាងកាយត្រូវការក្នុងការផលិតខូឡាជេន នៅ​ក្នុងខ្លួនមនុស្សយើង ហើយវាអាចនាំយកជាតិខ្លាញ់ ​បញ្ជូនអេឡិចត្រុង សុខភាពមាត់ធ្មេញ  គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល ហើយនិងបង្កើន​ប្រព័ន្ធភាពស៊ាំ ព្រមទាំងបង្កើនភាពរឹងប៉ឹងនៃរាងកាយ។

១១. ប្រភព​នៃសារធាតុ chlorophyll ដ៏ច្រើន​ មានសារៈសំខាន់សម្រាប់សុខភាពរបស់រាងកាយ ហើយ chlorophyllនេះឯង  ក៏មានប្រយោជន៍កំចាត់ ពពួកប៉ារ៉ាសិត បាក់តេរី និងវីរុស ដែលមាន​នៅក្នុងជាលិការបស់មនុស្ស។


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍នៃផ្លែម្នាស់ ដែលយើងគួរដឹង
អត្ថប្រយោជន៍នៃផ្លែម្នាស់ ដែលយើងគួរដឹង
ម្នាស់ គឺជាផ្លែឈើត្រូពិចដែលគេស្គាល់ថាមានរសជាតិផ្អែមប្លែក និងសម្បូរសារធាតុចិញ្ចឹម។ វា​ជា​ផ្លែឈើ​ចម្រុះ​ដែល​អាច​ទទួលទាន​បានទាំង​ស្រស់ កក ដុត ឬ​ ជា​គ្រឿង​ផ្សំ​សម្បូរ​សារធាតុចិញ្ចឹម​ក្នុង​រូបមន្ត​ដែលត្រូវការ​ជាច្រើន។ ម្នាស់គឺជាប្រភពដ៏ល្អនៃវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការស្រាវជ្រាវបានបញ្ជាក់ពីអត្ថប្រយោជន៍សុខភាពយ៉ាងទូលំទូលាយទាំងនេះ ដោយបង្ហាញពីសកម្មភាពប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្មរបស់ម្នាស់ និងតួនាទីរបស់វាក្នុងការរំលាយអាហារ និងភាពស៊ាំ។

រលាកក្រពះ ពោះវៀន
រលាកក្រពះ ពោះវៀន
រលាកក្រពះ ពោះវៀន គឺជាការបង្ករោគនៅប្រព័ន្ធរំលាយអាហារដែលបណ្តាលអោយមានការរលាកនៅស្រទាប់ខាងក្នុងរបស់ក្រពះ និងពោះវៀន។

អត្ថប្រយោជន៍នៃ មើមយ៉េន
អត្ថប្រយោជន៍នៃ មើមយ៉េន
មើមយ៉េន ត្រូវបានគេស្គាល់ផងដែរថាជា beets គឺជាបន្លែឬសដែលត្រូវបានគេចាត់ទុកថាល្អសម្រាប់អត្តប្រយោជន៍សុខភាពជាច្រើនរបស់វា។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពសំខាន់ៗមួយចំនួនដែរទាក់ទងនិង មើមយ៉េន

អត្ថប្រយោជន៍សំរាប់សុខភាព ទាំង ៩ យ៉ាងនៃផ្លែប៉េងប៉ោះ
អត្ថប្រយោជន៍សំរាប់សុខភាព ទាំង ៩ យ៉ាងនៃផ្លែប៉េងប៉ោះ
តើប៉េងប៉ោះល្អសម្រាប់អ្នកទេ? ប៉េងប៉ោះគឺជាប្រភពនៃសារធាតុ Beta-carotene សារធាតុ Lycopene និងវីតាមីន C ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារប្រឆាំងនឹងការខូចខាតកោសិកា។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុចិញ្ចឹមនៅក្នុងប៉េងប៉ោះអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺសរសៃប្រសាទ និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ មនុស្សតែងតែចាត់ទុកប៉េងប៉ោះជាបន្លែសម្រាប់គោលបំណងអាហារូបត្ថម្ភ និងធ្វើម្ហូប ដោយសាររសជាតិ ការប្រើប្រាស់ក្នុងអាហារ និងសារធាតុចិញ្ចឹម។ ប៉េងប៉ោះ​មាន​ច្រើន​ប្រភេទ រួម​មាន​ផ្លែ​សាគូ ផ្លែ​ទំពាំង​បាយជូរ និង​ប៉េងប៉ោះ Roma និង​ពណ៌​ដូច​ជា បៃតង ក្រហម និង​លឿង។ សូមអានបន្ត ដើម្បីស្វែងយល់បន្ថែមអំពីប៉េងប៉ោះ រួមទាំងអាហារូបត្ថម្ភ និងអត្ថប្រយោជន៍ដែលអាចកើតមាន។

តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
តោះ មកអានបន្តិចអំពីបញ្ហាសុខភាពមួយចំនួនដែលធ្វើអោយគេងមិនលក់
ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ? បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គា​ស រួម​ទាំង​អាហារ​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ដូច​ជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុង​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​។​ ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​បង្ក​អោយ​គេង​មិន​លក់ ៖

ជំងឺខ្សោយបេះដូង មានរោគសញ្ញាអ្វីខ្លះ?
ជំងឺខ្សោយបេះដូង មានរោគសញ្ញាអ្វីខ្លះ?
ជំងឺ​ខ្សោយ​បេះដូង​ កើត​ឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម​ដែល​មាន​​ផ្ទុក​​អុកស៊ីសែន​ និង​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​​​ចែកចាយ​​ពាសពេញ​រាងកាយ។ ​ជា​ធម្មតា ជំងឺ​នេះ​​បណ្ដាល​មក​ពី​ជំងឺ​បេះដូង និង​ជំងឺសរសៃ​ឈាមបេះដូង​ផ្សេង​ទៀត ដែល​​យើង​តែង​ជួបប្រទះ​នៅ​ពេល​​មាន​វ័យ​កាន់​តែ​ច្រើន។ ចំពោះ​បុរស​ ១៤% និង​ស្ត្រី​ ១៣%​ ដែល​មាន​វ័យ​​លើស​ពី​៨០​ឆ្នាំ ​បាន​កើត​ជំងឺ​ខ្សោយ​បេះដូង​នេះ​​​។ ជំងឺ​ខ្សោយ​បេះដូង​មាន​២​ប្រភេទ ​គឺ​បេះដូងខ្សោយក្នុងការច្របាច់ឈាម (Systolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​ច្របាច់ឈាម និងបេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ (Diastolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​រលា។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia